ជីវិតកម្សាន្ដ
តើ ឌី សូនីតា ធ្លាប់ឈ្នះពានអ្វីខ្លះក្រៅពីពាន I Am A Singer Cambodia?
តារាចម្រៀង និងសម្ដែងកូនមួយអ្នកនាង ឌី សូនីតា ទីបំផុតបានសម្រេចនូវបំណងធំរបស់ខ្លួនថ្មីមួយទៀត ខណៈនាងក៏បានពោលពាក្យទាំងទឹកភ្នែកថា សុបិនខ្ញុំក្លាយទៅជាការពិតហើយ។

បំណងធំរបស់តារាស្រី ឌី សូនីតា ពេលនេះ គឺនាងក្លាយជាម្ចាស់ពានលំដាប់ពិភពលោកក្នុងកម្មវិធីប្រកួតចម្រៀងតារាអាជីព I Am A Singer រដូវកាលទី ៣ ដែលទើបឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ ក្នុងនោះគេសង្កេតឃើញមានការអបអរសាទរជាច្រើនពីសំណាក់អ្នកគាំទ្រ និងមិត្តភ័ក្ដិសិល្បករ-សិល្បការិនីចំពោះអ្នកនាង ឌី សូនីតា ផងដែរ ក្រោយតស៊ូអស់ជាច្រើនឆ្នាំ។

ដោយឡែកចាប់អារម្មណ៍ទៅមើលអតីតកាលរបស់តារាចម្រៀង ឌី សូនីតា ដែលទើបចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងប្រាកដណាស់គឺមានអ្នកគាំទ្រមួយចំនួនក៏នៅចាំ និងខ្លះទៀតមិនបានដឹងទេថា តើ ឌី សូនីតា ធ្លាប់ឈ្នះពានអ្វីទៀតក្រៅពីទទួលពាន I Am A Singer Cambodia កាលពីថ្មីៗនេះ?។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលដណ្ដើមបានពានរង្វាន់ I Am A Singer Cambodia រដូវកាលទី ៣ នៅក្នុងឆ្នាំ ២០២២ នេះ គឺតារាស្រីអ្នកនាង ឌី សូនីតា កន្លងមក ធ្លាប់ទទួលបានពាន Superstar ម្ដងរួចមកហើយ នាអំឡុងឆ្នាំ ២០១៦ ក្នុងកម្មវិធី “តារាឯកគ្រប់ទម្រង់ APSARA AWAR D 2016 ” រដូវកាលទី ៣ របស់ស្ថានីយទូរទស្សន៍អប្សរា។

សូមជម្រាបដែរថា តារាស្រី ឌី សូនីតា កន្លងមក ត្រូវបានគេមើលឃើញថា សម្រាប់អាជីពសិល្បៈរបស់នាងហាក់មានការជោគជ័យច្រើន។ លើសពីនេះ ឌី សូនីតា បច្ចុប្បន្ន បានក្លាយជាអ្នកម្ដាយមួយរូប បន្ទាប់ពីសាងសម្ពន្ធភាពស្នេហាជាមួយតារាប្រុស ចន អេឡិចហ្សូរ៉ា យូរឆ្នាំមកនោះ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្រាប់តែលេចឮដំណឹងរង្គោះរង្គើស្នេហាមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ