Connect with us

ជីវិតកម្សាន្ដ

បង្ហាញមុខតារាអន្តរជាតិជាច្រើន មកគាំទ្រការប្រគំតន្ត្រី Blackpink នៅ សហរដ្ឋអាមេរិក

បានផុស

នៅ

បើទោះបីជាកាប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Born Pink” របស់ Blackpink ត្រូវបានបញ្ចប់ទីតាំងនៅអាមេរិក ខាងជើងក៏ដោយ ប៉ុន្តែរឿងរ៉ាវរបស់ក្រុមនេះនៅតែបន្តជាប្រធានបទក្តៅ ក្រោយពីមានតារាអន្តរជាតិជាច្រើនត្រូវបានគេឃើញមកគាំទ្រក្រុម Blackpink ។

ខាងក្រោមនេះ គឺជាតារាអន្តរជាតិជាច្រើនមកគាំទ្រការប្រគំតន្ត្រីរីរបស់ Blackpink នៅសហរដ្ឋអាមេរិក៖

១ តារាចម្រៀង Selena Gomez

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលថ្មីៗនេះ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា តារាចម្រៀង Selena Gomez បានចែករំលែករូបថត ក្រោយឆាកជាច្រើនសន្លឹកដែលថតជាមួយសមាជិកក្រុម Blackpink នៅពេលដែលនាងមានវត្តមាន នៅក្នុងការប្រគំតន្ត្រី “Born Pink” របស់ Blackpink ក្នុងទីក្រុង Newark សហរដ្ឋអាមេរិក។

២ តារាចម្រៀង Camila Cabello

ក្នុងអំឡុងពេលប្រគុំតន្ត្រី Los Angeles តារាចម្រៀងស្រី Camila Cabello បានការសហការពិសេស ជាមួយសមាជិក Jisoo ជាមួយនឹងបទចម្រៀង “Liar” ដែលជាបទចម្រៀង ដែលត្រូវបានជ្រើសរើស ដោយ Jisoo ជាការសម្តែងទោលក្នុងអំឡុងពេលដំណើរទេសចរណ៍ពិភពលោកនេះ។

៣ តារាចម្រៀង Olivia Rodrigo និងតារាចម្រៀង Conan Gray

នៅក្នុងការប្រគំតន្ត្រី “Born Pink” របស់ Blackpink នៅទីក្រុម Los Angeles មានការចូលរួមពីសិល្បករអន្តរជាតិ ជាច្រើនក្នុងក៏សង្គេតឃើញតារាចម្រៀង Olivia Rodrigo និងតារាចម្រៀង Conan Gray មានវត្តមាននៅក្នុងដែរ ដោយអ្នកទាំងពីរបានចូលរួមការប្រគំតន្ត្រីនេះពីរថ្ងៃជាប់គ្នា។

៤ តារាសម្តែង Lily-Rose Depp

តារាសម្តែង Lily-Rose Depp ដែលបានសម្តែងជាមួយ Jennie ក្នុងរឿង “The Idol” ដោយតារាស្រីបានចូលរួមជាមួយតារាសម្តែងជនជាតិអាមេរិក Diana Silvers និងតារាសម្តែងកូរ៉េ Jung Ho Yeon។

៦ តារាម៉ូដែល Stella Maxwell

តារាម៉ូដែល Stella Maxwell ដែលជាមិត្តជិតស្និទ្ធរបស់ Rosé នាងក៏បានចូលរួមការប្រគំតន្ត្រីរបស់ Blackpink នៅទីក្រុម Los Angeles ដោយតារាម៉ូដែលបានបង្ហោះរូបភាព Instagram Stories អំពីការប្រគុំតន្ត្រីក៏ដូចជាបង្ហាញការគាំទ្រទៅកាន់ Rosé ផងដែរ។

យ៉ាងណាមិញ ក្នុងរយៈពេល ២ទៅ៣ ឆ្នាំកន្លងមកនេះ Blackpink បានផ្សព្វផ្សាយសកម្មភាពលើឆាកអន្តរជាតិ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក ដោយចូលរួមការដណ្តើមពានពី​ពិធី​ប្រគល់​រង្វាន់អន្តរជាតិ។ ក្នុងនោះសមាជិកទាំងអស់ក៏បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិល្បីៗជាច្រើនក្នុងនាមជាឯកអគ្គរាជទូតពិភពលោកនៃម៉ាកសំលៀកបំពាក់ប្រណីតដូចជា Dior, Chanel, Saint Laurent, Celine ថែមទៀតផង៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តួលោកតា ០០១ ក្នុងរឿង “Squid Games” ត្រូវចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម