ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក ក្រោយអតីតតួ ថាងចេង ជាប់ពន្ធនាគារ ១៣ ឆ្នាំ និងអាចនិរទេសចេញពីចិន
បន្ទាប់ពីតុលាការចិន បានកាត់ទោស Kris Wu ឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ ពីបទរំលោភសេពសន្ថវៈ ក្នុងនោះអ្នកនិយមលេងអ៊ីនធឺណិតនៅកូរ៉េខាងត្បូង ជជែកនិងវែកញែកគ្នាពេញបណ្ដាញសង្គម។

អតីតតួថាងចេងដែលសម្ដែងក្នុងរឿង “ដំណើរផ្សងព្រេងទៅទិសខាងលិច” នាឆ្នាំ ២០១៧ រូបនេះ ត្រូវបានតុលាការក្រុងប៉េកាំងកាត់ទោសកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឲ្យជាប់គុក ១៣ឆ្នាំ ក្រោយគេរកឃើញថា លោកមានពិរុទ្ធពីបទរំលោភសេពសន្ថវៈ ហើយអាចនឹងត្រូវនិរទេសចេញពីប្រទេសចិន បន្ទាប់ពីចេញពីពន្ធនាគារ។

ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបានដំណឹងនេះ ហើយដោយសារតែស្ថានភាពរបស់លោក គឺជាអតីតសមាជិកក្រុម EXO អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើន ក៏បានចែករំលែកគំនិតរបស់ពួកគេខុសៗគ្នាថា “បើរឿងបែបនេះនៅកូរ៉េ គាត់នឹងប្រឈមនឹងការជាប់ពន្ធនាគារមួយឆ្នាំ និងការកាត់ទោសបីឆ្នាំ ខណៈ Seungri ជាប់គុកត្រឹមតែ១៨ ខែប៉ុណ្ណោះ”! បន្ថែមពីនេះមហាជនមួយចំនួនក៏បញ្ចេញមតិទៀតថា “រឿងមួយដែលខ្ញុំស្រឡាញ់ចំពោះប្រទេសចិន គឺប្រព័ន្ធយុត្តិធម៌របស់ពួកគេ”។ “ចិនសាហាវណាស់ ពេលនិយាយដល់ឧក្រិដ្ឋជន”។ “ខ្ញុំសង្ឃឹមថា គាត់នឹងមិនមកកូរ៉េខាងត្បូងម្តងទៀតទេ បន្ទាប់ពីគាត់ត្រូវបានគេបណ្តេញចេញពីប្រទេស”។ “ខ្ញុំភ្នាល់ថា Cho Doo Soon នឹងត្រូវបានប្រហារជីវិត ប្រសិនបើគាត់ជាជនជាតិចិន។ កូរ៉េគួរតែធ្វើអ្វីដែលចិនកំពុងធ្វើ ចំពោះឧក្រិដ្ឋជន”។

ដោយផ្អែកលើមតិរបស់មហាជនកូរ៉េខាងត្បូង អាចបញ្ចាក់បានថា ប្រជាជននៅប្រទេសនេះមិនស្វាគមន៍រូបលោកឡើយប្រសិនបើ Kris Wu ចេញពីគុក ហើយត្រូវនិរទេសចេញពីប្រទេសចិនដូចដែលតុលាការបានលើកឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kris Wu អតីតសមាជិកក្រុម EXO ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ