Connect with us

ជីវិតកម្សាន្ដ

ដាំ សុភ័ក្រ្តស៊ីនឌី ឈ្នះមកុដលំដាប់រងទី៣ និងដណ្ដើមបានពានចំនួន៤ 

បានផុស

នៅ

អ្នកគាំទ្របង្ហាញក្តីរំភើប និងចូលរួមអបអរចំពោះបវរកញ្ញាតំណាងឲ្យកម្ពុជា គឺកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី ដែលទទួលបានជ័យលាភីលំដាប់រងទី៣នៃ Miss Glamour Look International ឆ្នាំ២០២២ ព្រមទាំងអាចដណ្ដើមបានពានរង្វាន់ចំនួន៤ថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួចសម្រស់កញ្ញាឯក Miss Glamour Look ​Interna tional​ឆ្នាំ២០២២ នាទឹកដីប្រទេសហ្វីលីពីនកាលពីយប់មិញកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលគ្រប់គ្នាសម្រាប់បវរកញ្ញាកម្ពុជារូបនេះដែលសាង​បាន​ភាព​លេចធ្លោ​ជា​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិដែល​ស្រី​ស្អាត​រូបនេះបានចេញទៅប្រកួតនៅឯឆាកអន្តរជាតិក្នុង​ប្រទេស​ហ្វី​លី​ពី​ន អាចដណ្តើមដោយឈ្នះមកុដលំដាប់រងទី៣។

ចំពោះពានរង្វាន់ចំនួន៤ដែលបេក្ខភាពបវរកញ្ញាកម្ពុជាកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី ដណ្តើមបានពីការប្រកួតលើឆាកអន្តរជាតិនោះរួមមាន Miss RunWay, Bestin Resorts Wear Miss Elegance និង Pageantry Fanatics Queen។ ជ័យជំនះនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅកម្ពុជាសម្ដែងនូវអារម្មណ៍រំភើប និងបង្ហាញមោទកភាពខ្លាំងលើបវរកញ្ញាដ៏លេចធ្លោរូបនេះ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់កញ្ញាឯក ​Miss Glamour Look ​International ឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅប្រទេសហ្វីលីពីនបាន​ឈានដល់វគ្គផ្តាច់ព្រ័ត្រយ៉ាងរលូនដោយបានរកឃើញម្ចាស់មកុដ គឺបានទៅលើបេក្ខភាពបវរកញ្ញាប្រទេស Panama ​ជាអ្នកគ្រងម្កុដដ៏អស្ចារ្យមួយនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម