ជីវិតកម្សាន្ដ
មួយឈុតដែល CL ពាក់ទៅវត្តភ្នំ សាមញ្ញតែថ្លៃមិនធម្មតា
បន្ទាប់ពីធ្វើការប្រគំតន្ត្រីក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី ២៦ ខែវិច្ឆិកា CL បានធ្វើឲ្យហ្វេនជាច្រើនមានការចាប់អារម្មណ៍ និងបង្ហាញពីការគាំទ្រនាងតាំងពីប្រលានយន្តហោះរហូតដល់កម្មវិធីយ៉ាងភ្លូកទឹកភ្លូកដី។

ដោយឡែក ក្រោយការប្រគំតន្ត្រីចប់សព្វគ្រប់ តារា K PoP រូបនេះបានដើរកម្សាន្តលំហែកាយ និងចូលទៅទស្សនានៅរមណីយដ្ឋានវត្តភ្នំ ប្រកបដោយទឹកមុខសប្បាយរីករាយ ខណៈនាងក៏បានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គមថែមទៀតផង។

បើទោះបីជា CL បានតុបតែងខ្លួនយ៉ាងសាមញ្ញក្នុងឈុតអាវធំពណ៌ក្រហមបិទបាំងជិតនិងសំពត់វែងពណ៌ខ្មៅក្ដី ប៉ុន្តែមហាជនជាច្រើនពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើឈុតមួយនេះ។ បន្ថែមពីនេះ ហ្វេនរបស់នាងក៏ចង់ដឹងពីតម្លៃអាវក្រៅនិងសំពត់ផងដែរ។ សម្រាប់អាវក្រៅរបស់ CL បើតាមប្រភពបានឲ្យដឹងថា វាជាអាវដែលមានតម្លៃជិត៧០០ដុល្លារឯណោះ ពីយីហោល្បីមួយ Miletta Baummeister ខណៈសំពត់មានតម្លៃ៧០២.៥ដុល្លារ ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YoonA និង IU ទាក់ទាញចំណាប់អារម្មណ៍លើកម្រាលព្រំក្រហម ក្នុងកម្មវិធី Blue Dragon 2022

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់