Connect with us

ជីវិតកម្សាន្ដ

បញ្ជូនយុវតី និងយុវជនគថ្លង់ ២ រូប តំណាងកម្ពុជា ចេញទៅប្រកួតបវរកញ្ញា និងបុរសសង្ហាគថ្លង់ នៅថៃ

បានផុស

នៅ

ទស្សនិកជន និង​អ្នក​និយម​តាម​ដាន​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​គ្រប់គ្នា ក្រោយ​មាន​ដំណឹង​ថា កម្ពុជា បញ្ជូន​បេក្ខភាព​បវរកញ្ញា និង​បុរស​ឯក​គ​ថ្លង់​ចំនួន ២ រូប ចេញ​ទៅ​ចូល​ប្រកួត​ក្នុង​កម្មវិធី MISS & MISTER DEAF UNIVERSUM 2022 នៅ​ឯ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី​លោក ម៉ែន និមល​រ័ត្ន អ្នក​គ្រប់គ្រង​ស្ថាប័ន Miss Universe Cambodia បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ចេញ​ដំណើរ​របស់​កញ្ញា ម៉ម សុភ័គ្រ (Sopheak morm) និង លោក សុខឃាង ហេង (Sonkgeng Heng) ជា​យុវតី និង​យុវជន​គ​ថ្លង់​តំណាង​ឲ្យ​កម្ពុជា កំពុង​ហោះហើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា និង​បុរស​សង្ហា​គ​ថ្លង់ ២០២២ នៅ​ប្រទេស​ថៃ។

លោក​បន្ត​ថា កម្មវិធី​ប្រកួត​នេះ នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០២២។ ជូនពរ​អ្នក​ទាំងពីរ​មាន​ការ​ហោះហើរ​ដ៏​សុវត្ថិភាព និង​ទទួល​បាន​ជោគជ័យ។ សូម​ចូលរួម​លើក​ទឹកចិត្ត​ដល់​គាត់​ទាំងពីរ​ផង។ តាមរយៈ​ការ​ចេញ​ដំណើរ​នេះ​គឺ​មាន​អ្នកគាំទ្រ​ជាច្រើន បាន​បង្ហាញ​ការ​លើកទឹកចិត្ត និង​ជូនពរ​ដល់​អ្នក​ទាំងពីរ​គ្រប់គ្នា។

បន្ថែម​ពី​នេះ លោក ម៉ែន និមលរ័ត្ន បាន​បញ្ជាក់​ដែរ​ថា ពេលនេះ​កញ្ញា ម៉ម សុភ័គ្រ Sopheak morm និង​លោក សុខ​ឃាង ហេង Sonkgeng Heng ជា​យុវតី និង​យុវជន​គ​ថ្លង់​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា និង​បុរស​សង្ហា​គ​ថ្លង់ ២០២២ នៅ​ប្រទេស​ថៃ បាន​ទទួល​ឆៀង​តំណាង​ឲ្យ​កម្ពុជា​ជា​ផ្លូវការ​ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ទៅ​ស្រះ​ដំរី​​លើខ្នង​ភ្នំ​គូលែន ចាប់ផ្តើម​​ឈូស​ឆាយ​​សម្រួល​ សហគមន៍​រំពឹង​នឹង​ទាក់ទាញ​ទេសចរ​​ថែម​ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ លើកកម្ពស់ដល់ការអប់រំស្ទែម

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀនក្បែរសាលាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

កុមារកម្ពុជាកំពុងប្រឈមការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាង Bruce Lee និងមេគុននិយមចិន Ip Man

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម