ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា ទម្លាយចរិត សឿ សុធារ៉ា និងស្នើសុំចិត្តមហាជន កុំសើចយំឲ្យនាងអី
តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា ដែលជារៀមច្បងនៅលើវិថីសិល្បៈដូចគ្នាបានចេញមុខមកទម្លាយបើកកកាយពីអត្តចរិតរបស់តារាសម្ដែងអ្នកនាង សឿ សុធារ៉ា គ្រាធ្លាប់រួមការងារអំឡុងជាង ១០ ឆ្នាំមុន។
ការចេញមកទម្លាយពីសំណាក់តារាស្រីអ្នកនាង យក់ ឋិតរដ្ឋា នេះ បន្ទាប់ពីមួយរយៈចុងក្រោយ សង្កេតឃើញស្ថានភាពផ្លូវចិត្ត សឿ សុធារ៉ា បានជួបរឿងរ៉ាវចាក់ស្រេះជាច្រើន រហូតធ្វើឲ្យកើតមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែអ្វីដែល សុធារ៉ា កំពុងជួបបញ្ហានេះដែរ ក៏មានជនមួយចំនួនមិនត្រឹមមិនជួយលើកទឹកចិត្តនាងទេ ថែមទាំងស្ដីបន្ទោស ឬសើចយំចំអកឲ្យទៀត។
ដោយសារតែសង្កេតឃើញបែបនេះទើបអ្នកនាង យក់ ឋិតរដ្ឋា បានចេញមកនិយាយយ៉ាងនេះទៅ កាន់មហាជន។ យក់ ឋិតរដ្ឋា បានរៀបរាប់ថា ក្ដីស្រលាញ់ ក្ដីអាណិត វាមិនមែនស្ថិតលើទាល់តែចាំបាច់ផុសឲ្យគេដឹងថាយើងស្រលាញ់អាណិតគាត់ទេ សម្រាប់ខ្ញុំ ធារ៉ា គឺគាត់ជាប្អូនស្រីដ៏ល្អសុភាពរាបសារម្នាក់ ដែលខ្ញុំធ្លាប់បានធ្វើការងារជាមួយគាត់កាលពីជាង ១០ ឆ្នាំមុនមកម្ល៉េះ។
តារាចម្រៀងចាស់វស្សារូបនេះបាននិយាយទៀតថា “ខ្ញុំគិតថា មនុស្សគ្រប់គ្នាគេមិនប្រាថ្នារឿងបាក់បែកព្រាត់ប្រាសគ្នានោះទេ តែអ្វីៗគឺជាវាសនា កុំសើចយំគាត់អី ជីវិតយើងម្នាក់ៗពិតជាមើលមិនឃើញទេ”។
ក្នុងនោះដែរ ក៏មានការលើកឡើងដែរថា បើលោកអ្នកទៅសួរសុខទុក្ខប្អូនស្រី សុធារ៉ា ព្រោះស្រលាញ់អាណិត សុំចិត្ត កុំផុសឡាយសួរដេញដោលគាត់អី បើជួយគាត់ សូមជួយដោយចិត្តស្មោះបរិសុទ្ធផង។ មានដឹងទេថា គាត់កំពុងមានទុក្ខ(កាន់ទុក្ខ)៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»