Connect with us

ជីវិតកម្សាន្ដ

រឿន ណាត ៖ ខ្ញុំមិនខ្វល់នរណានិយាយមិនល្អពីខ្ញុំទេ សំខាន់ខ្ញុំស្គាល់ខ្លួនឯងច្បាស់

បានផុស

នៅ

ប្រាកដ​ណាស់​បវរកញ្ញា​ឯក​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្ន​ត្រូវ​បាន​អ្នកគាំទ្រ​សង្កេត​ឃើញ​ទាំង​ជីវិត​រស់នៅ​បែប​ឯកជន​ខាង​ក្រៅ និង​ក្នុង​វិថី​សិល្បៈ នាង​ហាក់​មាន​ភាព​លេចធ្លោ ហើយ​ជោគជ័យ​ព្រម​គ្នា​តែម្ដង។ កត្តា​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​អ្នកគាំទ្រ​តែង​លួច​សរសើរ​បវរកញ្ញា​រូប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ស្រី​ស្អាត រឿន ណាត កន្លង​មក​ធ្លាប់​បញ្ចេញ​ប្រាប់​នូវ​អារម្មណ៍​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កំពុង​រក​ឃើញ​ក្ដី​សុខ​ពិត​ប្រាកដ។

ដោយឡែក​ថ្មីៗ​នេះ រឿន ណាត ស្រាប់តែ​បង្ហាញ​អារម្មណ៍​ហាក់​មិន​សប្បាយចិត្ត ដោយ​លើក​ឡើង​ថា ខ្ញុំ​មិន​ខ្វល់​នរណា​និយាយ​មិនល្អ​ពី​ខ្ញុំ​ទេ តែ​សំខាន់​ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់។

ខ្លឹមសារ​ដែល​កញ្ញា រឿន ណាត ទម្លាយ​នោះ​បាន​លើក​ឡើង​ថា «ខ្ញុំ​មិន​ខ្វល់​ពី​នរណា​និយាយ​មិន​ល្អ​ពី​ខ្ញុំ ព្រោះ​មានតែ​ខ្ញុំ​ទេ ដែល​ស្គាល់​ពី​ខ្លួនឯង​ច្បាស់។ ខ្ញុំ​កើតមក​មិនមែន​សម្រាប់​ផ្គាប់ចិត្ត​អ្នកណា​ទាំងអស់​! ខ្ញុំ​រស់នៅ​ជាមួយ​អ្វី​ដែល​ជា​ការពិត និង​រស់នៅ​សម្រាប់​តែ​មនុស្ស​ដែល​ស្គាល់​ពី​តម្លៃ​របស់ខ្ញុំ​ច្បាស់ ហើយ​កន្លែង​ណា​មិន​ឲ្យ​តម្លៃ​ខ្ញុំ ខ្ញុំ​ដើរ​ចេញ​ហើយ​»។

សូម​ជម្រាប​ដែរ​ថា តារា​ស្រី​កញ្ញា រឿន ណាត មួយ​រយៈ​នេះ នាង​ហាក់​លេចធ្លោ​ខ្លាំង​លើ​រូប​សម្ផស្ស​ដ៏​ស្រស់​សោភា។ មិន​តែ​ប៉ុណ្ណោះ ជារឿយៗ បវរកញ្ញា​រូប​នេះ ក៏​ផ្ដើម​ក្លាហាន​ហ៊ាន​ទម្លាយ​នូវ​រូបភាព​សិច​ស៊ី​រាង​ស្រឡូន សម្ញែង​ភ្នែក​មហាជន​ឲ្យ​ចាប់អារម្មណ៍​លើ​នាង​គ្រប់​គ្នា​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម