ជីវិតកម្សាន្ដ
ទឹម រដ្ឋា ៖ លុយរកបានតិចឬច្រើនអាស្រ័យលើខ្លួនឯង តែភាពដ៏ស្មោះត្រង់យូរអង្វែងមិនងាយមានច្រើនទេ
តារាសម្តែង និងម៉ូឌែលអ្នកនាង ទឹម រដ្ឋា ស្របពេលដែលអាជីពសិល្ប:កំពុងតែមានសន្ទុះទីផ្សាច្រើនគួរសមនោះ គឺស្រាប់តារាស្រីរូបនេះបញ្ចេញប្រយោគដ៏គួរចាប់អារម្មណ៍ក្រោយជួបមិត្តភក្តិចាស់អ្នកនាង យ៉ាន់ លីនដា។

ទំនាក់ទំនងរវាងតារាស្រីពីរដួងគឺ ទឹម រដ្ឋា និង យ៉ាន់ លីនដា គិតមកដល់ពេលនេះមានរយ:ពេលយូរឆ្នាំមកហើយ ខណ:កន្លងមកអ្នកនាង យ៉ាន់ លីនដា ធ្លាប់ឡើងយន្តហោះពីក្រៅប្រទេសមកចូលរួមពិធីមង្គលការរបស់តារាស្រីអ្នកនាង ទឹម រដ្ឋា ផងដែរ។ ជាក់ស្តែងអំឡុងពេល យ៉ាន់ លីនដា មកលេងស្រុកខ្មែរក៏បានស្កាត់ជួបជាមួយមិត្តសម្លាញ់ ទឹម រដ្ឋា។

បង្ហោះភ្ជាប់រូបភាពស្និទ្ធស្នាលជាមួយអ្នកនាង យ៉ាន់ លីនដា តារាស្រី ទឹម រដ្ឋា បានលើកឡើងថា «លុយពិតជាអាចរកបានតិច ឬច្រើនអាស្រ័យទៅលើយើងខ្លួនឯង តែទំនាក់ទំនងដ៏ស្មោះត្រង់និងយូរអង្វែងបែបនេះ គឺមិនងាយមានច្រើនទេ»។ ខ្លឹមសារ និងរូបនេះបានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាចំពោះមិត្តភាពដ៏ល្អរបស់អ្នកទាំងពីរ។

ជាការពិតទំនាក់ទំនងរបស់តារាស្រី ទឹម រដ្ឋា និងអ្នកនាង យ៉ាន់ លីនដា ត្រូវបានគេដឹងថា អ្នកទាំងពីរគឺជាមិត្តសម្លាញ់រាប់អានគ្នាស្និទ្ធស្នាលយូរឆ្នាំមកហើយថ្វីត្បិតថាអ្នកនាង យ៉ាន់ លីនដា បានទៅរស់នៅក្រៅប្រទេសពិតមែនប៉ុន្តែអ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អជាមួយគ្នាជានិច្ច។ ទង្វើរនេះបានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច