Connect with us

ជីវិតកម្សាន្ដ

តារាស្រី K pop ជនជាតិថៃ ៣ រូប គ្រងឈុតប្រពៃណីបង្ហាញពិភពលោក

បានផុស

នៅ

នៅបច្ចុប្បន្នមានតារា K pop ជាច្រើនដែលមានដើមកំណើតមកពីប្រទេសថៃ ហើយភាគច្រើនពួកគេបានពាំនាំយកវប្បធម៌របស់ខ្លួននៅលើឆាក ដោយក្នុងនោះមានសមាជិកក្រុម K POP ខ្លះ ជាជនជាតិថៃ បានតុបតែង​សំលៀកបំពាក់​ប្រពៃណី​ថៃ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃផងដែរ។

ខាងក្រោមនេះ គឺជា តារាស្រី Kpop ជនជាតិថៃ បីរូប គ្រងឈុតប្រពៃណីថៃនិងឆក់យកបេះដូងអ្នកគាំទ្រ៖

១ Minnie សមាជិក (G)I-DLE

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Minnie ធ្លាប់​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​មួយ​ឈ្មោះ​ថា Chut Thai ដែល​ច្នៃ​ចេញ​ពី​ក្រណាត់​ពណ៌ ក្រហម​បង្កប់​ជាមួយពណ៌មាស ដោយឈុតសំលៀកបំពាក់នេះបានបញ្ចេញនូវភាពថ្លៃថ្នូរ និងប្រណិតភាពនៅក្នុងសម្លៀក​​​​​​​​បំពាក់ប្រពៃណី​ថៃយ៉ាងពិតប្រាកដ។

២ Lisa សមាជិក BLACKPINK

Lisa គឺជាតារាម្នាក់ទៀតដែលផ្សព្វផ្សាយវប្បធម៌ថៃយ៉ាងសកម្មក្នុងវិស័យ Kpop នៅក្នុង MV ចម្រៀងទោលរបស់នាង “LALISA” ដោយនាងប្រើលប្រាស់ឈុត Sabai ជាមួយនឹងមកុដបែបប្រពៃណីថៃ ដែលជាការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពប្រណិត។

៣ Sorn អតីតសមាជិក CLC

Sorn ក៏បានទាក់ទាញការចាប់អារម្មណ៍ចំពោះការស្លៀកពាក់ឈុតប្រពៃណីថៃ នៅពេលដែលនាងទទួលបានពានរង្វាន់ Filial Piety ឆ្នើមប្រចាំឆ្នាំ ២០១៨ ពីម្ចាស់ក្សត្រីថៃ Soamsavali ជាពិសេសជាមួយនឹងភាពស្រទន់ ទន់ភ្លន់នៃឈុតធ្វើឲ្យជនជាតិថៃចាប់អារម្មណ៍នាងខ្លាំង៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖J-Hope សមាជិក BTS បង្ហាញការគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ ក្រោយប្រកួតចាញ់ ហ្គាណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម