Connect with us

ជីវិតកម្សាន្ដ

តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ

បានផុស

នៅ

យោងតាមទស្សនាវដ្តី Forbes តារាហូលីវូដ  Johnny depp ដែល​ត្រូវបានគេចាត់ទុកថា ជាដួង​តារាដ៏ធំបំផុតនៃពិភពភាពយន្តពិភពលោក មកដល់ឆ្នាំ​២០២១នេះ មាន​​ទ្រព្យសម្បត្តិ​ប្រមាណជា​ ២០០ លានដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជាកូនកាត់៦សាសន៍ និងជាបុរសដែលចុះស្នាម​រៀបការ​ដល់ទៅបីលើកមកហើយ​។

ជាតារាសម្តែង ផលិតនិងតន្រ្តីករជនជាតិអាមេរិក Depp ធ្លាប់ទទួលបាន​ពានរង្វាន់ Golden Globe ចំនួន ១០ ជាតារាសម្តែងឆ្នើមព្រមទំាងតែងតាំងសម្រាប់ពានរង្វាន់ Academy ចំនួន ៣ សម្រាប់តារាសម្តែងល្អបំផុត ។

ចំនួនលុយខាងលើមិនទាន់ រាប់បញ្ចូលកញ្ចប់ចុងក្រោយដែលកាត់ចេញពីកុនបំបែកឯកទគ្គកម្មខាងចំណូល​ទំាងប៉ុន្មាន​របស់គាត់នៅឡើយ។

ជាធម្មតាតារាឯកនៃសេរ៊ី  the Pirates of the Caribbean តែង​ទទួលបាន ២០% នៃ Box Office ភាពយន្តនីមួយៗ ដែលខ្លួនចូលសម្តែង នេះ​បើយោងតាមប្រភពព័ត៌មានពី HollyScoop។ យ៉ាងណាមិញ  ទឹកប្រាក់ចំនួន ៤០ លានដុល្លារចុងក្រោយនេះ គឺ​បានមកពីចំណែក​ថតរឿងថ្មី the Pirates of the Caribbean ដែលរឿងនេះបានបំបែកឯកទគ្គកម្មរកចំណូលបានជាង ១ ពាន់លានដុល្លារនៅទូទាំងពិភពលោក និង ៥៥ លានដុល្លារពីប្រាក់ចំណេញក្នុងរឿង “Alice in Wonderland” ។

តារាវ័យ ៥៧​ ឆ្នាំJohnny Depp ត្រូវបានគេចាត់ទុកថា ជាអ្នកសម្តែង​ស៊ីសង្វាក់​បំផុតសម្រាប់តួអង្គមេចោរ Jack Sparrow ដែលជាមេចោរធ្លាប់ខូចចិត្ត ក្លាយមកជាមនុស្ស​អានាថា មានចរិតល្ងីល្ងើ ប្រមឹក ប៉ុន្តែបានប្រែក្លាយឱ្យកុន១នេះ ក្លាយមក​ជាភាពយន្តកំពូលផុតគេខាងចំណូលមិនធ្លាប់មាន​ក្នុងប្រវត្តិហូលីវូដ​។

Johnny Depp កើតនៅរដ្ឋ Kentucky ហើយធំដឹងក្តីនៅក្នុងរដ្ឋ Florida ដែលមានស្រឡាយកាត់ច្រើនសាសន៍ជាងគេ គឺកាត់​ទាំងអាល្លឺម៉ង់ អង់គ្លេស អៀរឡង់ បារាំង អាហ្រ្វិក និងឆឺរី។ មរតកពូជសាសន៍នេះ គឺបន្តមកពី​ខាងម្ដាយ។

ជីវិតស្នេហារបស់តារារូបនេះ ត្រូវបាន​កាសែតជាច្រើន​វិភាគថា មិនជោគជ័យដោយសារ​ធ្លាប់លែងលះដល់ទៅបីលើក ហើយ​ ពេលនេះបានជួបតារាផ្នែករាំ​របស់រុស្សីនាង​ Polina Glen ជាសង្សារ​ថ្មី។

យោងតាមសារព័ត៌មាន Daily Mail អ្នករបាំអាជីពរូបនេះស្ទាត់ជំនាញភាសាអ៊ីតាលី ហើយក៏ធ្លាប់ជាអ្នកបកប្រែពេលនាងជួប Depp នាងជាអ្នករបាំវ័យក្មេងជនជាតិរុស្ស៊ីដ៏ស្រស់ស្អាត ដែលមាន​តែចិត្ត​ស្នេហា ហើយ​មិនចង់បានអ្វីទាំងអស់ ក៏មិនទាំងដឹងថា Depp​ ជានរណាផង។

អ្នកទំាងទ្វេ​បានស្គាល់គ្នានៅក្នុងកម្មវិធី​មួយ​ដែលមិនដឹងថា Depp ជាតារាធំ​របស់អាមេរិក ហើយ​ក៏​ផ្លាស់មករស់នៅជាមួយចននី តាមបែបមនុស្ស​ធម្មតាដែលស្រលាញ់គ្នា៕

ប្រែសម្រួល៖ ​ឡាហ្ស៊ូលី

ចុចអាន៖ មកដឹងប្រវត្តិអតីតម្ចាស់ជើងឯកខ្សែក្រវាត់កីឡាកាសលោក Dwayne Johnson

ចុចអាន៖ មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៨ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៨ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម