Connect with us

ជីវិតកម្សាន្ដ

តុលាការព្រមឱ្យ Pinky ទទួលបានសិទ្ធិនៅក្រៅឃុំ តែត្រូវគោរពតាមលក្ខខណ្ឌ ៤ចំណុច

បានផុស

នៅ

កាលពីព្រឹកម្សិលមិញនេះ តុលាការបានបើកសវនាការលើសំណុំរឿងឆបោកប្រាក់របស់ក្រុនហ៊ុនអនឡាញ FOREX 3 D ​ក្នុងនោះក៏មានវត្តមានចុងចោទ Pinky Savika រួមជាមួយម្តាយ និងបងប្រុសរបស់នាងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែង Pinky ដែលជាចុងចោទ ក្នុងសំណុំក្ដីឆបោកប្រាក់ ត្រូវបានមេធាវីធានាឱ្យនៅក្រៅឃុំ ដោយដាក់មូលប្បទានប័ត្រចំនួន ៥លានបាតជាប្រាក់តម្កល់។ ក្រោយការស្នើសុំធានាពីមេធាវី តុលាការព្រហ្មទណ្ឌបានពិចារណា និងបង្គាប់ឱ្យដោះលែងតារាស្រីរូបនេះ ជាបណ្ដោះអាសន្ន ដោយព្រមឱ្យបង់ប្រាក់ធានាចំនួន ៥លានបាត (ប្រហែល ១៤១,០០០ដុល្លារអាមេរិក) រួមនឹងលក្ខខណ្ឌសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

១. ហាម​ធ្វើ​ដំណើរ​ចេញក្រៅពី​ព្រះរាជាណាចក្រថៃ។

២. ប្រសិនបើមានការផ្លាស់ប្តូរទីលំនៅ ត្រូវតែជូនដំណឹងទៅតុលាការ ក្នុងរយៈពេល ៧ថ្ងៃមុន។

៣. បង្ហាញមុខរាយការណ៍ទៅតុលាការជារៀងរាល់ខែ រហូតដល់មានការផ្លាស់ប្តូរ។

៤. ជូនដំណឹងទៅការិយាល័យអន្តោប្រវេសន៍។

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Naphat សារភាពត្រង់ៗ បាក់ចិត្តស្រឡាញ់ Baifern ដោយសារចំណុចមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម