Connect with us

ជីវិតកម្សាន្ដ

ចាប់បានភស្តុតាងបញ្ជាក់ថា អនាគតស្ដេចស្រី អេស្ប៉ាញ ចាប់ចិត្តប្រតិព័ទ្ធកីឡាករ Gavi

បានផុស

នៅ

ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមពិភពលោកហាក់មានការរំជើបរំជួលដោយសារលេចឮព័ត៌មាន ព្រះនាងម្ចាស់ Leonor អនាគតមហាក្សត្រីអេស្ប៉ាញ បានលង់ស្នេហ៍លើតារាវ័យបាល់ទា​ត់វ័យក្មេងនៃក្លឹប Barcelona លោក Pablo Martín Páez Gavira ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា កាសែតអេស្ប៉ាញ Diario AS បានទម្លាយព័ត៌មានមួយចំនួនដែលបង្ហាញថា ព្រះនាងម្ចាស់ Leonor ព្រះជន្ម ១៧វស្សា បានលង់ចិត្តប្រតិព័ទ្ធចំពោះខ្សែបម្រើ Pablo Gavi ដែលបច្ចុប្បន្នមានវ័យ ​១៨ឆ្នាំ។

កាសែតអេស្ប៉ាញបានរកឃើញភ័ស្តុតាងមួយចំនួនគឺថា នៅក្នុងឯកសារនៅសាលារបស់ព្រះនាងម្ចាស់មានរូបភាពជាច្រើនរបស់កីឡាករ Gavi។ លើសពីនេះទៀត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ ស្តេច Felipe VI ដែលជាព្រះបិតារបស់ព្រះនាងម្ចាស់ Leonor មានឱកាសយាងទៅលេងក្រុមកីឡាករអេស្ប៉ាញ ហើយទ្រង់បានសុំហត្ថលេខាពី Pablo Gavi ឱ្យចុះនៅលើព្រះពស្ត (អាវ) របស់បុត្រី ខណៈរបាយការណ៍បង្ហាញថា ព្រះនាងម្ចាស់គឺជាហ្វេនរបស់កីឡាករវ័យក្មេងនៃក្លឹប Barcelona រូបនេះ។

ព័ត៌មាននេះបានបង្ហាញឱ្យឃើញថា ព្រះនាងម្ចាស់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងខ្សែបម្រើដ៏សង្ហា ដែលកំពុងចូលរួមប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ស្របពេលដែលទទួលដំណឹងនេះរួចមក អ្នកគាំទ្រនាំគ្នាអបអរព្រោងព្រាត ហើយគ្រប់គ្នាពិតជារំពឹងថា អ្នកទាំងពីរអាចក្លាយជាគូស្នេហ៍ពិត នាពេលឆាប់ៗខាងមុខនេះ។

គួររំលឹកថា ព្រះនាងម្ចាស់ Leonor គឺជាបុត្រីច្បងរបស់ស្តេច Felipe VI និងម្ចាស់ក្សត្រី Letizia នៃប្រទេសអេស្ប៉ាញ។ បច្ចុប្បន្ន ព្រះនាងរាជបុត្រីដែលនឹងត្រូវស្នងរាជ្យបល្ល័ង្កនៃប្រទេសអេស្ប៉ាញនាពេលអនាគត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កីឡាករក្មេងបំផុត នៅក្នុងការប្រកួត World Cup 2022 កំពុងទាក់ទាញហ្វេនស្ទើរពាសពេញពិភពលោក

ចុចអាន៖ ព្រះជន្ម ១៧វស្សា ព្រះនាងម្ចាស់ Leonor មានសមត្ថភាពពេញប្រៀប សក្តិសមជាអនាគតមហាក្សត្រីអេស្ប៉ាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានជាតិ៥ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

Sokha Hotels

ព័ត៌មានពេញនិយម