Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ រំភើបស្រក់ទឹកភ្នែក ខណៈគុនល្បុក្កតោ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីអង្គការយូណេស្កូ

បានផុស

នៅ

តារា​សម្ដែង និង​ជា​គ្រូបង្ហាត់​គុន​ល្បុក្កតោ​កញ្ញា ពេជ្រ ចរណៃ សម្ដែង​អារម្មណ៍​រំភើប​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក បន្ទាប់ពី​“គុន​ល្បុក្កតោ​” ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​ដែល​តែង​លេច​មុខ​យ៉ាងសកម្ម​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​បង្ហាញ“គុន​ល្បុក្កតោ​”ខ្មែរ កញ្ញា ពេជ្រ ចរណៃ បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ទាំង​អារម្មណ៍​រំភើប​ដូច្នេះ​ថា តើ​បងប្អូន​ទាំងអស់​គ្នា​ដឹង​ទេ​ថា អារម្មណ៍​មួយ​ដែល​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល ៧ ទៅ ៨ ឆ្នាំ ទទួល​បាន​ជោគជ័យ មាន​អារម្មណ៍​យ៉ាងណា​?។ ចរណៃ សង្កត់​ធ្ងន់​ថា គ្រាន់តែ​ឮ​ដំណឹង​ច្បាស់​ការ​ថា​”​ល្បុក្កតោ​” បាន​ចូល​ក្នុង​បញ្ជី​អរូបី​របស់​អង្គការ​យូណេស្កូ​ភ្លាម ខ្ញុំ​បាន​ធូរ​ពី​ជំងឺ​ទាំង​ដៃ​នៅ​ព្យួរ​សេរ៉ូម​បាន​ប្រហែល ៣០ ភាគរយ​ទៅ​ហើយ។

តារា​ស្រី ពេជ្រ ចរណៃ បាន​បន្ត​ទៀត​ថា ទឹកភ្នែក​ខ្ញុំ​ហូរ​ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​រំភើប​ត្រេកអរ​(​អារម្មណ៍​មួយ​នេះ​បងប្អូន​ដឹង​ហើយ​)។ រឿង​អារម្មណ៍​នេះ​ពិតជា​ពិបាក​បរិយាយ​ណាស់ ដឹង​ត្រឹម​ថា​មាន​ក្ដី​សុខ។ សមិទ្ធផល​នេះ​គឺ​បាន​មកពី​ថ្នាក់ដឹកនាំ​ជួយ​ខ្នះខ្នែង និង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ដែល​ជួយ​លើក​ទឹកចិត្ត​គាំទ្រ ហើយ​អ្វី​ដែល​ពិសេស​គឺ​លោកគ្រូ​តា និង​បងប្អូន​អ្នក​ហាត់​គុន​ល្បុក្កតោ​ទាំងអស់ ដែល​ខិតខំ​ហ្វឹកហាត់ និង​ផ្សព្វផ្សាយ ហើយ​ក៏​មាន​ការ​រួម​ចំណែក​ពី​សំណាក់​បងប្អូន​ខាង​សារព័ត៌មាន​ផង​ដែរ និយាយ​រួម​បាន​មកពី​ប្រជាជន​ខ្មែរ​ទាំងអស់​គ្នា។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ស្ដីពី​ការ​ចុះ​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ បាន​ឲ្យ ដឹង​ថា កាលពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ១៧ នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​រ៉ា​បាត នៃ​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក បាន​អនុម័ត​យល់ព្រម​ចុះ​គុន​ល្បុក្កតោ ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ តាម​សេចក្ដី​សម្រេច 17.COM7..។

ការ​ចុះ​បញ្ជី​”គុន​ល្បុក្កតោ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេស្កូ គឺជា​ជោគជ័យ និង​មោទកភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយ​ទៀត​ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា ក្នុង​ការ​ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជាពិសេស​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​ងាយ​ប្រឈម​នឹង​បាត់បង់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម