ជីវិតកម្សាន្ដ
Jungkook បង្កើតកំណត់ត្រាថ្មី បន្ទាប់ពីសម្តែងនៅ World Cup 2022
Jungkook សមាជិកក្រុម BTS បានបង្កើតប្រវត្តិសាស្ត្រក៏ដូចជាកំណត់ត្រាថ្មី បន្ទាប់ពីសម្តែងនៅ World Cup 2022 ដោយក្លាយជាសិល្បករទោលកូរ៉េដំបូងមានបទចម្រៀងចំនួន ២ ឈរនៅលើ កំពូល ១ នៃតារាងលក់ចម្រៀងឌីជីថលរបស់ Billboard ។

យោងទៅតាមគេហទ័រព័ត៌មានកម្សាន្ត Soompi បានចុះផ្សាយបទចម្រៀងចុងក្រោយបង្អស់ក្នុងបញ្ជី បទចម្រៀងផ្លូវការរបស់ FIFA World Cup 2022 ដែលសំដែងដោយ Jungkook ជាមួយបទ “Dream ers” បានបង្ហាញខ្លួននៅលេខ ១ នៅលើតារាង Billboard’s Digital Song Sales ។ នេះគឺជាតារាងប្រចាំសប្តាហ៍នៃបទចម្រៀង ឌីជីថលដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក។

ជាមួយនឹងសមិទ្ធិផលនេះ Jungkook បានក្លាយជាសិល្បករទោលជនជាតិកូរ៉េដំបូងគេដែលមានបទ ចម្រៀងច្រើនជាងមួយបទនៅ Top 1 នៃតារាងលក់ចម្រៀងឌីជីថលរបស់ Billboard ។ កាលពីមុនបទចម្រៀង “Left and Right” Jungkook សហការជាមួយ Charlie Puth ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៃការលក់បទចម្រៀង ឌីជីថលកំពូលរបស់ Billboard នៅក្នុងខែកក្កដា ។ ក្នុងពេលជាមួយគ្នានេះ “Dreamers” បានចូលក្នុងតារាងលក់ចម្រៀងឌីជីថលពិភពលោករបស់ Billboard នៅលេខ ១ ក្នុងសប្តាហ៍នេះ។

លើសពីនេះ បទ”Dreamers” របស់ Jungkook បានជាប់នៅលើតារាងបានជាប់ចំណាត់ថ្នាក់កំពូល ទាំង ៤ នៃតារាង Billboard រួមមាន Billboard Global Excl និងBillboard Global 200 (ទូទាំងពិភព លោក) ក៏ដូចជា Bubbling Under Hot 100 ជាចុងក្រោយ Billboard Artist 100 (Top 100 Artists) នៅក្នុងលេខ ៤៧ រយៈពេល៣សប្តាហ៍ជាប់គ្នា៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្រុម K POP ណាខ្លះកាន់ពានរង្វាន់ MAMA Awards 2022 ត្រលប់មកផ្ទះវិញនៅថ្ងៃទីមួ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ