Connect with us

ជីវិតកម្សាន្ដ

វណ្ណដា រំភើបខ្លាំងបាននាំយកបទ “Time ToRise” សម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣

បានផុស

នៅ

កំពូលតារាចម្រៀងរ៉េបលោក វណ្ណដា កាលពីយប់មិញពិតជាធ្វើឲ្យអ្នកគាំទ្រពុះកញ្ជ្រោលអារម្មណ៍ និងមិនខកបំណងឡើយក្នុងការបង្ហាញវត្តមានចូលរួមច្រៀង និងសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១​ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់វត្តមានរបស់ វណ្ណដា នៅក្នុងពិធីនេះ គឺលោកក៏បានសម្តែងទស្សនីយភាពបទ «Time ToRise» ដែលមានវត្តមានចូលរួមជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ និងភរិយាចូលរួមលើឆាកសម្តែងដ៏អស្ចារ្យនេះផងដែរ។ វត្តមាននេះបានធ្វើឲ្យ វណ្ណដា រំភើបចិត្តខ្លាំងជាមួយការពោលពាក្យអគុណចំពោះអ្នកគាំទ្រ។

វណ្ណាដា បានបង្ហាញអារម្មណ៍របស់ខ្លួនដូច្នេះថា ជាដំបូងខ្ញុំបាទពិតជាមានកិត្ដិយសដែលបានចូលរួមសម្ដែងក្នុងពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាលើកទី១របស់ខ្ញុំដែលបានធ្វើការ សម្ដែង​បទចម្រៀង “Time ToRise” ជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពុកម៉ែបងប្អូន និងហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

តារាចម្រៀងរ៉េបលោក វណ្ណដា បានបញ្ជាក់ទៀតថា លោកពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍​នៅពេលនេះក្រៅពីមានមោទកភាព និងទទួលបានភាពកក់ក្តៅពីសម្លេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់។​ សូមអរគុណសម្រាប់ការគាំទ្រដ៏អស្ចារ្យមួយនេះសង្ឃឹមថាពួកយើងនឹងមានឱកាសជួបគ្នានាពេលឆាប់ៗនេះ(កីឡារស់ក្នុងសន្ដិភាព កីឡាជាតិលើកទី៣)។

សូមបញ្ជាក់ថា កម្មវិធីកីឡាជាតិលើកទី៣បានបិទបញ្ចប់នៅល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២នេះហើយដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯពហុកីឡដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម