ជីវិតកម្សាន្ដ
ផលិតករ និង តារាសម្ដែងត្អូញត្អែរពីកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់ធ្វើឲ្យបាត់បង់ប្រាក់ចំណូល
ក្រោយអាក់ខានក្នុងការថតខ្សែភាពយន្ត អំឡុងពេលកូវីដ១៩ ចូលមកដល់បានធ្វើឲ្យប្រធានផលិតកម្ម រតនាភាពយន្ត ទាំងសិល្បករ សិល្បៈការិនីត្រូវអាក់ខានក្នុងការចេញថតមួយរយៈមកហើយ។ តែបែរជាធ្វើឲ្យប្រធានផលិតកម្មលោក កែវ រតនា រួមទាំងតារាសម្ដែងបានត្អូញត្អែរពីកូវីដ១៩ បានធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល ផងដែរ។
ជុំវិញរឿងនេះ បានធ្វើឲ្យប្រធានផលិតកម្មរតនាភាពយន្ត ត្រូវបានរាំងស្ទះមួយរយៈធំ ដោយសារ កូវីដ១៩ ដូច្នេះលោកត្រូវផ្អាកការថតកុនដោយនិយាយថា ពួកយើងខ្ញុំទាំងតារាសម្ដែងបាននាំគ្នាសម្រាកយកកម្លាំង ក្នុងការផលិតរឿងបន្តទៅថ្ងៃមុខ។ លោកបានរៀបរាប់ទៀតថា ការសម្រាកកូវីដ១៩មួយរយៈនេះ បែរជាធ្វើឲ្យខ្ញុំកាន់តែមានសន្ទុះចិត្តដូចគេដូចឯងដែរ ដើម្បីកុំឲ្យគេថា មានឈ្មោះជាប្រធានផលិតកម្ម៥ឆ្នាំមកហើយ ក្នុងការធ្វើកុន គឺពុំបានធ្វើអ្វីសោះ ដូច្នេះខ្ញុំត្រូវងាកមកធ្វើឲ្យផលិតកម្មរបស់ខ្ញុំមានចរន្តឡើងវិញ ក្នុងការផលិតភាពយន្តបន្តទៀត។ លោកបន្តថារឿងកុនដែលខ្ញុំកំពុងថតមានឈ្មោះថា(បំណុលឈាមឪពុក)ហើយរឿងភាពយន្តនេះ ខ្ញុំគ្រោង ដាក់បញ្ចាំងនៅទូរទស្សន៍ថោន។
ទាក់ទងនិងតួសម្ដែងវិញ កញ្ញា ម៉ិច ម៉ារីកា បានចូលសិល្បៈនៅឆ្នាំ២០១៣ ដំបូងនាងប្រលងកញ្ញាឯកប្រ៊ីស្តុន ក្រោយមកក៏មានផលិតកម្មមួយចំនួនតែងតែហៅថតភាពយន្តជាបន្តបន្ទាប់។ពេលនេះ ផលិតកម្មរតនាភាពយន្តឲ្យនាងថតជាតួឯកក្នុងរឿង(បំណុលឈាមឪពុក)នាងត្រូវដើរតួកាច ដែលកន្លងមកភាគច្រើននាងខ្ញុំ ច្រើនដើរតួស្លូតតែប៉ុណ្ណោះ។ ដូច្នេះនាងខ្ញុំរាងពិបាកបន្តិចស្ទើរគាំងបេះដូងម្តងៗទៅហើយ។
គួររំលឹកថាលោក កែវ សុវណ្ណទ្រីភព វិញថា លោកទើបតែចូលសិល្បៈក្នុងឆ្នាំនេះ គឺតាមរយៈលោក កែវ រតនា ដូចគ្នាខ្ញុំវិញតែងតែមានក្តីរំភើបណាស់ ពេលថតរឿងដំបូងនេះជារឿង(បំណុលឈាមឪពុក) ខ្ញុំសែនសប្បាយរីករាយណាស់ ព្រោះមានការងារធ្វើដែលខ្ញុំតែងតែបំណងចង់ចាប់យកវិស័យសិល្បៈ។ លោកបញ្ជាក់ទៀតថា ខ្ញុំបន់ស្រន់ឲ្យតែជំងឺកូវីដ១៩វិនាសឆាប់ទេ នឹងមានការងារវិស័យសិល្បៈធ្វើច្រើនទៅថ្ងៃមុខទៀត។
ដោយឡែក លោក សែន សុវណ្ណបុរស ដែលជាតួឯកប្រុសម្នាក់ លោកនិយាយថា ខ្ញុំបាទចូលសិល្បៈ គឺមានបំណងជួយលើកស្ទួយវិស័យភាពយន្ត ខ្ញុំពេញចិត្តនឹងការសម្តែងណាស់ ទោះបីមួយរយៈដែលមានកូវីដ១៩ កំពុងលុកលុយក្នុងប្រទេសលើពិភពលោកក្តី ខ្ញុំជាអ្នកសម្ដែងវិញ ព្រមទាំងផលិតករកំពុងបាត់បង់ប្រាក់ចំណូលក្តី ខ្ញុំបាទមិនអស់សង្ឃឹមឡើយ ខ្ញុំជឿជាក់ថាកូវីដនឹងត្រូវរលាយបាត់បង់ឆាប់ៗនេះជាមិនខាន ហើយអ្នកសិល្បៈយើងវិញនឹងបន្តអាជីពឡើងវិញ ផងដែរ។
ជុំវិញក្នុងការប្រឡូកវិស័យសិល្បៈគួរកត់សម្គាល់ថា ទាំងផលិតក៏ដូចជាតួសម្ដែងទោះបីតារា ដែលរស់នៅតាមជនបទក្តីតែងតែស្រឡាញ់វិស័យភាពយន្តជានិច្ច ហើយការដែលលោក កែវ រតនា ជួយជំរុញនិងបង្ហាត់បង្រៀនតួសម្ដែងទាំងអស់ មិនថាតួប្រភេទណាឡើយទើបតារាទាំងអស់ មានកម្លាំងចិត្តស្ម័គ្រចិត្តចូលរួមសម្ដែង ក៏ដូចជាការចូលរួមអភិវឌ្ឍន៍វិស័យភាពយន្តឲ្យរីកចម្រើន ផងដែរ៕
អត្ថបទ៖ រុងរឿង
សូមចុចអាន៖ សុខ ស្រីម៉ុច ក្រោយបរាជ័យរឿងស្នេហា ប្រកាសស្រវាយកការងារសិល្បៈជាសំខាន់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ