ជីវិតកម្សាន្ដ
បង្ហាញលក្ខណៈពិសេសរបស់ វណ្ណដា ដែលធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរមិនដាច់ពីមាត់
ពិតណាស់តារាចម្រៀងរ៉េប វណ្ណដា កន្លងទៅថ្មីៗនេះ បានបង្ហាញវត្តមានច្រៀង និងសម្តែងជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ នៅក្នុង«ពិធីបិទកីឡាជាតិលើកទី ៣ និងកីឡាជាតិជនពិការលើកទី ១ ឆ្នាំ ២០២២» នាពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅពិធីនេះលោក វណ្ណដា ក៏បានលើកយកមកច្រៀង និងសម្តែងបទ “Time To Rise” ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ ធ្វើឲ្យកក្រើកកាន់តែខ្លាំងនៅក្នុងពិធីបិទកីឡាជាតិលើកទី ៣។

តាមរយៈនេះដែរ ក្រៅពីសំឡេងហ៊ោគាំទ្រដល់តារាចម្រៀងរូបនេះ គឺមានការសរសើរពីសំណាក់មហាជនលើការរៀបចំតុបតែងកាយមើលឃើញថា ពិតជា Best of the Best ណាស់។

ជាក់ស្ដែងមានការលើកឡើងថា វណ្ណដា ពិតជាស័ក្ដិសមឥតខ្ចោះ វណ្ណដា បាននាំពិភពលោកឲ្យស្គាល់មរតកមនុស្សរស់ ការសម្ដែងដ៏ពិសេសជាមួយលោកតា គង់ ណៃ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាមួយចាប៉ីដងវែង ដែលចំថ្ងៃគម្រប់ខួប នៃការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អ្វីដែលមិនអាចមើលរំលងនោះ អ្នកគាំទ្រផ្ដុំគ្នាយ៉ាងកុះករមានរូប និងឈ្មោះនិមិត្តរូបរបស់ពួកគេ។

វណ្ណដា មិនត្រឹមតែបង្ហាញភាពខ្លាំងរបស់ខ្មែរ និងធ្វើការលើកតម្កើងកេរ្តិ៍ដំណែលសិល្បៈរបស់ដូនតាខ្មែរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវអាកប្បកិរិយាដ៏ទន់ភ្លន់ នៃការសំពះរបស់ខ្មែរបានយ៉ាងល្អត្រឹមត្រូវទៅតាមបវេណីរបស់ជាតិទៀតផង។ គ្មានអ្វីគួរឲ្យឆ្ងល់នោះទេថា ហេតុអ្វីបានជាប្រជាជនថៃគោរពស្រលាញ់ និងចង់បានVanda ចូលសញ្ជាតិថៃម្ល៉េះ? ពីព្រោះថា អ្វីដែលVanda បានស្តែងចេញមកគឺថា Vanda គឺជាជនជាតិខ្មែរ មានវិញ្ញាណ មានដួងព្រលឹងគឺជាពូជសាសន៍ខ្មែរពិតៗ សុទ្ធសាធ ដែលបានផ្សារភ្ជាប់ជីវិតវប្បធម៌ជាមួយនឹងព្រលឹងជាតិខ្មែរ។
ចំណែកតារាចម្រៀងរៀមច្បងលោក ម៉ៃ សុគន្ធ បានពោលសរសើរដែរថា “Time to Rise” performរបស់ វណ្ណដា ល្អដាច់គេ ពិសេសបំផុតសម្រាប់ព្រឹត្តិការណ៍ជាតិថ្ងៃនេះ។ សម្រាប់ខ្ញុំគ្មានពាក្យអ្វីនឹងបរិយាយទេ តារារះថ្មីដ៏ភ្លឺចែងចាំង(My idol)ម្នាក់នេះ ហេតុអ្វីអស្ចារ្យម្ល៉េះ បើមើលពីការរៀបចំតែងកា យវិញចង់យាយថា Best of the Best ណាស់ ស្អាតសង្ហា ហើយសមសួនគ្រប់ប្លង់ មើលកាយវិការ នៃការគោរពលោកតាចេញពីបេះដូងដោយភាពទន់ភ្លន់របស់គាត់តែម្ដង។
លោកបន្ថែមថា មើលហើយទឹកភ្នែកខ្ញុំស្រក់ដោយមិនដឹងខ្លួន រីឯសំឡេងខ្លុយវិញ ក៏មិនដឹងនិយាយថាម៉េចទេ ក្រៅពីអស្ចារ្យណាស់ ស្តាប់ហើយព្រឺក្បាលតែម្តងមួយបទនេះ សប្បាយផង រំភើបផង ទឹកភ្នែកផង ព្រឺសម្បុរផង អរគុណក្រុមបារមី សម្រាប់គ្រាប់ពេជ្រមួយនេះ សម្រាប់កម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា









-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?