ជីវិតកម្សាន្ដ
តារាថៃ ៥ រូប សុទ្ធតែធ្លាប់ត្រូវចោរលួចទ្រព្យសម្បត្តិមានតម្លៃវាល់លាន
ជារឿងមួយដែលមិនមាននរណាម្នាក់ចង់ឲ្យកើតឡើងនោះទេ ជាពិសេសរឿងចោរកម្ម មិនថាជារបស់តូចឬធំ ទោះបាត់ក៏នៅតែសោកស្ដាយខ្លាំងដែរ។ ជាក់ស្ដែងខាងក្រោមនេះ ជាតារាល្បីៗ៥ដួង ដែលធ្លាប់ត្រូវចោរលួចទ្រព្យសម្បត្តិមានតម្លៃវាល់លាន ខណៈអ្នកខ្លះជាមនុស្សស្និទ្ធស្នាលថែមទៀត។
១ Poh Natthawut

អំលុងពេលជំងឺរាតត្បាតកូវីដធ្ងន់ធ្ងរ ហាងមិនអាចបើកជាធម្មតាបានទេ បណ្ដាលឲ្យលោកត្រូវបិទហាងនៅខេត្តកំណើតរបស់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីស្ថានភាពជំងឺកូវីដមានភាពប្រសើរឡើង លោកបានទៅត្រួតពិនិត្យហាងដើម្បីសម្អាត និងរៀបចំបើកអាជីវកម្មនៅពេលក្រោយ។ ប៉ុន្តែផ្ទុយទៅវិញ បានរកឃើញថា របស់របរនៅក្នុងហាងនោះ ត្រូវបានយកទៅបាត់ ទ្រព្យសម្បត្តិដែលបាត់បានរួមមាន ទូរទស្សន៍សាំស៊ុង ៤៤អ៊ីញ ម៉ាក Zonra ទំហំ ៤៦អ៊ីញ ម៉ាស៊ីនកិនកាហ្វេ និងរូបព្រះពុទ្ធចំនួន៥អង្គ ដែលត្រូវក្រុមចោរលួចផងដែរ។
២ Cheathavuth

តារាសម្ដែងរូបនេះត្រូវចោរប្លន់២ដង ក្នុងវីដេអូ CCTV បង្ហាញថាមានចោរប្រហែល ៤ នាក់ចូលលួចចូលហាងដែលកំពុងរៀបចំជួសជុលថ្មីនៅតំបន់ Bang Kruai ដែលពេលនេះកំពុងរង់ចាំមេកានិកមកធ្វើការ បង្កឲ្យចោរឆ្លៀតឱកាសចូលលួចរបស់របរមានអាលុយមីញ៉ូម ដែក ស៊ុមទ្វារ និងបង្អួច។ ប៉ុន្តែត្រូវបានគេចាត់ទុកថា ជាទង្វើដ៏សាហាវឃោរឃៅបំផុត ខណៈពួកគេលួចទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចច្បាប់។
៣ Ning Panita

ពិធីករវ័យក្មេងដែលមានទេពកោសល្យ Ning ក៏បានជួបផ្ទាល់នឹងព្រឹត្តិការណ៍នេះដែរ។ ជនមិនស្គាល់មុខមួយក្រុមបានលួចចូលក្រុមហ៊ុនដែលនាំចូលគ្រឿងសម្អាងពីប្រទេសកូរ៉េ ដែលមានឈ្មោះថា Dr.Jart ខណៈនាងបាត់បង់ទ្រព្យសម្បត្តិជាង ១.៥លានបាត កុំព្យូទ័រ notebook រួមទាំងក្រែមលាបមុខពីផលិតផលកូរ៉េល្បីៗបាត់១០ប្រអប់។ Ning ផ្តល់បទសម្ភាសន៍ថា “សង្ស័យតែនៅបង្អួចកញ្ចក់នៅជាន់ទី ២ដែលគេទុកចោល ព្រោះមានដំបូលជាប់នឹងអគារនៅចំហៀង ដែលអាចឡើងចូលបាន
៤ Kimberly

នេះធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលមិនតិចនោះទេ នៅពេលដែលតារាស្រី Kimberly ទម្លាយថា នាងត្រូវបានគេលួចកាបូបម៉ាកប្រណីតចំនួន ៤ ដែលមានតម្លៃជាង ២ លានបាត ព្រឹត្តិការណ៍នេះត្រូវបានគេដឹងថា នឹងជាមនុស្សជិតស្និទ្ធនឹងនាង។ ព្រោះគាត់ដឹងទាំងលេខកូដចូលបន្ទប់។ កាបូបម៉ាកល្បីៗចំនួន៤ ដែលបាត់នោះមានម៉ាក Hermes constance 24 black epsom rose gold hardware stamp A 2017, Hermes birkin 30 togo black gold hardware stamp T 2015, Hermes birkin 30 capucine(ក្រហម-ទឹកក្រូច) togo stamp Q 2013 silver hardware និង Chanel boy bag 6 bag ។
៥ Ann Thongprasom

វាជារឿងដ៏ធំមួយដែលបានកើតឡើងធ្វើឲ្យអ្នករៀបចំកម្មវិធីដ៏ប៉ិនប្រសប់ Ann Thongprasom មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទ្រព្យសម្បត្តិជាង២០លានត្រូវបានចោរលួច ហើយអ្វីដែលកាន់តែតក់ស្លុតនោះ គឺជនដៃដល់ជាអ្នកស្និទ្ធស្នាលនឹង Ann ខ្លួនឯង។ បន្ទាប់ពីចាប់ខ្លួនជនល្មើស ករណីនេះបានក្លាយជាព័ត៌មានល្បីល្បាញ ដែលមានអ្នកតាមដានយ៉ាងច្រើន។ ដែលថ្មីៗនេះអាចចាប់ជនខិលខូចបានហើយ ខណៈទ្រព្យខ្លះយកបានមកវិញ ហើយមួយចំណែកទៀតកំពុងត្រូវបានគេចាប់យកពីហាងបញ្ចាំ ដែលជនជាប់ចោទបានសន្យាថានឹងដាក់បញ្ចាំ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum Patchrapa កំពុងរកមេធាវី ត្រៀមប្ដឹងក្រុមហ៊ុនល្បីមួយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?