ជីវិតកម្សាន្ដ
សាពូន មីដាដា ប្រាប់ឲ្យ សឿ សុធារ៉ា ពង្រឹងស្មារតីផ្លូវចិត្ត
បន្ទាប់ពីទទួលដំណឹង នៃការធ្លាក់ខ្លួនឈឺរបស់តារាសម្ដែងអ្នកនាង សឿ សុធារ៉ា ដែលជាអតីតភរិយា លោក សាពូន មីដាដា បានចេញមកប្រាប់អំពីវិធីព្យាបាលដល់នាងតាមរយៈការពង្រឹងស្មារតី ដោយការសំអាតចិត្ត និងតាំងសមាធិ ហើយរឹតតែពិសេសទៀតគឺការហូបគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់ និងហាត់កីឡា ជាដើម។

អតីតតារាចម្រៀងលោក សាពូន មីដាដា បានលើកឡើងថា បើប្អូនមិនប្រឹងហូប តើឲ្យអ្នកណាមកហូបជំនួស បើប្អូនមិនព្រមដេក តើឲ្យអ្នកណាមកដេកជំនួស ខំលេបតែថ្នាំទាំងក្បង់ៗហ្នុង មិនអាចជួយបន្ធូរឡើយ មានតែបន្ថែម ពេទ្យអាចជួយបន្តិចបន្តួចប៉ុណ្ណោះ ម៉ោងជាងពីររំលងអធ្រាតទៅហើយ កូនៗមិនព្រមងងុយដេក ចាំមើល ចាំថែម្ដាយ។

លោកបន្តថា ម្នាលប្អូនស្រី ជំងឺនេះគឺប្អូនខ្លួនឯងព្យាបាលខ្លួនឯង ហើយការព្យាបាលខ្លួនឯងនោះគឺ ហូបគ្រប់ ដេកគ្រប់ ហាត់កីឡា សំអាតចិត្ត តាំងសមាធិ និងព្រមទទួលគ្រប់យ៉ាង ព្រះពុទ្ធអង្គបានត្រាស់សម្តែងថា សីល សមាធិ បញ្ញា។

សូមជម្រាបថា នៅលើទំព័រហ្វេសប៊ុកឈ្មោះ«កណ្ណិកាសាឡន» បានបង្ហោះវីដេអូ សឿ សុធារ៉ា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដោយរៀបរាប់ថា កាលពីវេលាម៉ោងប្រមាណ ១១ សឿ សុធារ៉ា ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតទាំងយប់ ដោយសារតែមានអាការៈវៀចថ្គាម។

បន្ទាប់ពីការសម្រាកព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ពេលនេះអាការជំងឺរបស់ សឿ សុធារ៉ា ធូរស្រាលខ្លះហើយ។

បើតាមការបង្ហោះភ្ជាប់ជាមួយរូបថតនៅលើគ្រែពេទ្យកាលពីល្ងាចថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ សឿ សុធារ៉ា បានឲ្យដឹងថា «ជម្រាបសួរបងប្អូន ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត សូមអរគុណបងប្អូន ដែលព្រួយបារម្ភ និងជួយឧបត្ថម្ភកន្លងមក និងរហូតពេលនេះ។
នាងបានបន្ថែមថា នាងខ្ញុំមានបញ្ហាសុខភាពផ្លូវចិត្ត និងជំងឺប្រចាំកាយផងដែរ ទើបធ្វើឲ្យខ្ញុំត្រូវមកសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតនេះ។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមអរគុណដល់គ្រូពេទ្យនៅគ្លីនិក សេអ៊ូល ដែលបានផ្ដល់សេវាប្រឹក្សាផ្លូវចិត្ត ការព្យាបាលដោយចិត្តសាស្ត្រជំនួសឲ្យការប្រើថ្នាំដល់នាងខ្ញុំ។ អរគុណបងប្អូនទាំងអស់ដែលព្រួយបារម្ភ ខ្ញុំនឹងព្យាយាមក្រោកឈរឡើងវិញ ព្រោះខ្ញុំស្រឡាញ់កូនៗខ្ញុំណាស់៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ