ជីវិតកម្សាន្ដ
Bella តារាស្រីថៃម្នាក់គត់ ដែលបង្ហាញខ្លួនលើកម្រាលព្រំក្រហម នៅអារ៉ាប៊ីសាអូឌីត
ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីបែកបាក់ស្នេហ៍ តារាសម្ដែង Bella Ranee កាន់តែត្រូវប៉ាន់ជាមួយការថតផ្សាយពាណិជ្ជកម្មទាំងក្នុងប្រទេស និងអន្តរជាតិ ខណៈពេលថ្មីៗនេះនាងបានបង្ហាញវត្តមានតំណាងម៉ាកយីហោល្បីមួយ លើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត នៅអារ៉ាប៊ីសាអូឌីត ធ្វើឱ្យហ្វេនៗសរសើរសម្រស់មិនដាច់ពីមាត់។

តួឯកស្រីរឿង បុព្វេសន្និវាសរូបនេះ បានក្លាយជាតារាស្រីថៃម្នាក់គត់ ដែលតំណាងព្រះរាជាណាចក្រថៃ ត្រូវបានផ្ដល់កិត្តិយសឱ្យអញ្ជើញចូលរួមលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តដ៏ល្បី RED SEA INTERNATIONAL FILM FESTIVAL 2022 (Red Sea Film) នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីដ៏ធំមួយនេះរួចមក មហាជនសង្កេតឃើញថា សម្រស់ Bella កាន់តែស្អាតប្លែក ស្របពេលដែលកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីល្បាញជាអន្តរជាតិ។ ក្រៅពីវត្តមានរបស់ Bella កម្មវិធី Red Sea Film ក៏មានការចូលរួមពីតារាល្បីៗលំដាប់ពិភពលោកដូចជា អតីតបវរកញ្ញាពិភពលោក Priyanka choapra តារាសម្ដែងកូរ៉េ Park Hae Soo តួប្រុសរឿង Squid Game និងតារាល្បីៗជាច្រើនរូបទៀត៕

















ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ថានភាព Pinky ក្រោយចេញពីមន្ទីរឃុំឃាំង ថ្ងៃដំបូង
ចុចអាន៖ Aum Patchrapa កំពុងរកមេធាវី ត្រៀមប្ដឹងក្រុមហ៊ុនល្បីមួយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ