ជីវិតកម្សាន្ដ
Nine Naphat ហ៊ានធ្វើរឿងមួយដល់ Baifern ក្រោយទើបតែសារភាពស្នេហ៍
តារាសម្ដែង Nine Naphat បន្ទាប់ពីមានព័ត៌មានថា លោកបានសារភាពស្នេហ៍ទៅកាន់ Baifern មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង និងថែមទាំងចូលរួមអបអរដល់ទំនាក់ទំនងរបស់អ្នកទាំងពីរទៀតផង។

ជាក់ស្ដែងថ្មីៗនេះ Nine Naphat បានបង្ហោះសារមួយលើ Instagram បង្ហាញពីសកម្មភាពដែលខ្លួនបានធ្វើ បន្ទាប់ពីសារភាពថាចូលចិត្ត Baifern ពោលគឺឈានទៅមុខដើម្បីធ្វើបុណ្យអង្គុយសមាធិដោយសរសេរខេបសិនថា “ខ្ញុំទើបតែបញ្ចប់ការអង្គុយសមាធិបាន១ម៉ោង ខ្ញុំសូមសម្ដែងនូវសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា និងសេចក្ដីប្រាថ្នាល្អ និងភាពរួសរាយរាក់ទាក់ចំពោះមនុស្សគ្រប់គ្នា ដោះលែងពីជំរុំនៃទុក្ខព្រួយទាំងអស់ និងស្វែងរកសុភមង្គលពិត រឿងនេះគឺសម្រាប់ Baifern ”។

សូមជម្រាបថាឧស្សាហកម្មថៃមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី Nine Naphat បានប្រកាសប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានទូរស័ព្ទសារភាពស្នេហ៍ទៅកាន់ Baifern Pimchanok ខណៈមិត្តភក្តិបងប្អូនក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រស្រែកហ៊ោឡើងថាអបអរ ហើយនៅតែរង់ចាំខាងស្រីចេញមកបើកចិត្តថា ត្រូវធ្វើយ៉ាងណាបន្តទៀតប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតបវរកញ្ញាចក្រវាល ថៃ បង្ហោះសារទៅកាន់ Pinky ក្រោយនាងមានសេរីភាពវិញ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?