Connect with us

ជីវិតកម្សាន្ដ

អាយុ ៦០ឆ្នាំហើយ ស្ដេចកំប្លែង ​ទិនហ្វី នៅតែមាំទាំ ដើរលេងដូចយុវវ័យ

បានផុស

នៅ

ទោះបីជាខ្លួនឈានចូលវ័យ ៦០ឆ្នាំហើយក៏ដោយ ប៉ុន្តែស្ដេចកំប្លែង ទិនហ្វី (Stephen Chow) មើលទៅមានសុខភាពល្អ ​រាងកាយមាំទាំ ស្របពេលដែលថ្មីៗនេះលោកបានទៅដើរលេងជិះស្គីយ៉ាងរំភើយ មិនដូចមនុស្សចាស់ហុកសិបប្លាយទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈមុន ស្ដេចកំប្លែង ទិនហ្វី ហាក់មិនសូវចេញមុខជាសាធារណៈប៉ុន្មានឡើយ ដោយសារជំងឺយាយី នាំឱ្យសុខភាពទ្រុឌទ្រោម និងស្លេកស្លាំង ប៉ុន្តែពេលនេះលោកមើលទៅស្រស់បស់ជាងមុនឆ្ងាយ ថែមទាំងមានកម្លាំងដើរកម្សាន្តជាមួយមិត្តភក្តិយ៉ាងរីករាយទៀតផង។

តាមរយៈវីដេអូដែលតារាប្រុសហុងកុងរូបនេះបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ទស្សនិកជនឃើញ លោកស្លៀកឈុតហែលទឹកពណ៌ខ្មៅតឹងណែន បង្ហាញពីរាងកាយដែលមានសុខភាពល្អ បើធៀបនឹងមិត្តភក្ដិដែលមានវ័យស្របាលគ្នា ​ទិនហ្វី ពិតជាមានសុខភាពល្អមាំទាំមែនទែន។ មិនតែប៉ុណ្ណោះ ផលិតកររូបនេះ បាន​បង្ហាញ​ជំនាញ​ជិះ​ស្គី​លើ​សមុទ្រ​យ៉ាង​ប៉ិនប្រសប់ នាំឱ្យទស្សនិកសរសើរព្រាត ព្រោះកម្រឃើញលោកជិះស្គីណាស់។

ទស្សនិកជនមួយចំនួនថែមទាំងខមមិនថា ពួកគេស្ទើរតែមិនជឿឡើយថា ស្តេចកំប្លែងហុងកុងរូបនេះ អាចលេងកីឡាជិះស្គីយ៉ាងជំនាញ ហើយលោកថែមទាំងចេះវាយកូនគោលយ៉ាងស្ទាត់ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រឡូកសិល្បៈជាង ៤០ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី ទើបបង្កើតគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន

ចុចអាន៖ ទ្រព្យចាយមិនខ្វះ​ តែ ទិនហ្វី បែររិះថាំរឿងទាំងនេះខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម