ជីវិតកម្សាន្ដ
BTS និងតារាជាច្រើនទៀតអបអរជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលក្រុមកូរ៉េនៅ World Cup
ក្រុមតារាចម្រៀង BTS និងតារាកូរ៉េជាច្រើនរូបទៀតបានបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេ នៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលលើប្រទេសព័រទុយហ្គាល់ក្នុងលទ្ធផល ២-១ ។

នៅក្នុងរាត្រីដ៏អស្ចារ្យនោះមានវត្តមានតារាចម្រៀង J-Hope សមាជិក BTS បានបង្ហាញពីអារម្មណ៍រំភើបរបស់លោក ជាមួយបទចម្រៀង World Cup គឺបទ Dreamers ដែលសំដែងដោយសមាជិកក្មេងជាងគេគឺ Jung Kook ។ ក្នុងនោះសមាជិក Suga និង RM ដែលជាមេក្រុមក៏បានអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េចំពោះជ័យជម្នះនេះផងដែរ ។

ជាមួយគ្នានេះដែរ តារាចម្រៀង Yoona នៃសមាជិកក្រុម SNSD និងតារាសម្ដែង Lee Joongi ទាំងពីរនាក់បានប្រើប្រាស់បទចម្រៀង “Dreamers” របស់ Jung Kook នៅលើ Instagram story ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ ខណៈ Park Woo Jin នៃសមាជិកក្រុម AB6IX ក៏បានថតវីដេអូអបអរសាទរផងដែរ ។

ទន្ទឹមនឹងនេះ តារាចម្រៀង និងជាតារាសម្តែង Seolhyun បានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងផងដែរ ដោយបានសរសេរអមដោយរូបថតពាក់អាវលេខ ១១ របស់ Hwang Hee Chan ថា “ខ្ញុំដឹងថា កីឡាករ Hee Chan នឹងធ្វើវាបាន ។ សូមអបអរសាទរជ័យជម្នះរបស់កូរ៉េលើព័រទុយហ្គាល់” ។

យ៉ាងណមិញ ប្រធានក្រុមដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េកីឡាកេ Son Heung Min បានអាប់ដេតនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោកផងដែរ បន្ទាប់ពីការទទួលជ័យជម្នះលើក្រុមព័រទុយហ្គាល់ថា “ពួកយើងមិនចុះចាញ់ ហើយអ្នកទាំងអស់គ្នាក៏មិនបោះបង់ពួកយើងដែរ ។ សាធារណរដ្ឋកូរ៉េ យើងស្រឡាញ់អ្នកទាំងអស់គ្នា!” ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន ៖ មកដឹងប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់កីឡាករ Son Heung-min

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ