Connect with us

ជីវិតកម្សាន្ដ

Rosé បង្ហាញក្តីស្រមៃចង់សហការជាមួយតារាអាមេរិកមួយដួង

បានផុស

នៅ

ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅលើទស្សនាវដ្តី Vogue Hong Kong និងបានប្រាប់អំពីក្តីស្រមៃ ក៏ដូចជាបំណងប្រាថ្នានាពេលអនាគតចង់សហការជាមួយតារាចម្រៀងសហរដ្ឋអាមេរិក Beyoncé ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី Vogue Hong Kong, Rosé បាននិយាយអំពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ និងមហិច្ឆតាជាច្រើន ហើយក្នុងនោះក៏មានសំណួរមួយបានសួរទៅកាន់តារាស្រីរូបនេះផងដែរថា “BLACKPINK បានសហការជាមួយកំពូលតារាជាច្រើនដូចជា Dua Lipa, Lady Gaga, Selena Gomez និង Cardi B ជាដើម ដូច្នេះតើមានសិល្បករណាផ្សេងទៀតទេដែលអ្នកស្រមៃចង់សហការជាមួយ?” ។

ទាក់ទងនឹង​សំណួរ​នេះ Rosé បាន​ឆ្លើយ​ថា “ខ្ញុំ​គិត​ថា ការ​សហការ​បែប​នេះ​តែង​តែ​អាច​បង្កើត​ការ​រួម​គ្នា​ដ៏​ល្អ​ឥត​ខ្ចោះ ។ មិន​ថា​តន្ត្រី ឬ​ទិដ្ឋភាព​ផ្សេង​ទៀត​នោះ​ទេ វា​សុទ្ធ​តែ​ជា​ឱកាស​សម្រាប់​ខ្ញុំ​ដើម្បី​រៀន​អ្វី​ជា​ច្រើន ។ តាមពិតទៅ សិល្បករដែលខ្ញុំកោតសរសើរតាំងពីខ្ញុំនៅក្មេងនោះគឺ Beyoncé ហើយក៏ស្រមៃចង់សហការជាមួយតារារូបនេះផងដែរ ។

នាងបានបន្តទៀតថា” មុនពេលខ្ញុំក្លាយជាអ្នកចម្រៀង ខ្ញុំបានមើលភាពយន្តរបស់ Beyoncé ហើយចាប់ផ្តើមគិតថា ‘ខ្ញុំចង់ក្លាយជាបែបនេះ’ ដូច្នេះខ្ញុំបានហាត់ព្យាណូយ៉ាងខ្លាំង ។ ជាសំណាងល្អខ្ញុំអាចចូលរួមព្រឹត្តិការណ៍មួយជាមួយ Beyoncé ខណៈដែលយើងជាទូតសុច្ឆន្របស់ Tiffany ។ វាជាកិត្តិយសដ៏ធំធេង!” ។

Rosé បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាយើងនឹងមានការសហការគួរឲ្យចាប់អារម្មណ៍ជាមួយគ្នានាពេលអនាគត ។ ជាពិសេស សម្រាប់ខ្ញុំ​ ខ្ញុំពិត​ជា​ចង់​ច្រៀង​ជាមួយ ​Beyoncé ណាស់ ​បើសិនជា​មាន​ឱកាស” ។

គួរបញ្ជាក់ថា Rosé សមាជិកក្រុម BLACKPINK និងតារាចម្រៀង Beyoncé គឺសុទ្ធតែជាទូតសុច្ឆន្ទៈឲ្យគ្រឿងអលង្ការប្រណីតម៉ាក Tiffany&Co ហើយនៅក្នុងព្រឹត្តិការណ៍នៃម៉ាកគ្រឿងអលង្ការនោះ អ្នកទាំងពីរក៏បានជួបគ្នាជាដំបូងផងដែរ ហើយក៏បានពិភាក្សាអំពីបំណងចង់ធ្វើការជាមួយគ្នាផងដែរ ៕

ប្រែសម្រួល ៖ នាងតូច

ចុចអាន ៖ BTS និងតារាជាច្រើនទៀតអបអរជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលក្រុមកូរ៉េនៅ World Cup

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥២ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម