ជីវិតកម្សាន្ដ
បទចម្រៀង World Cup របស់ Jungkook ឡើង លើតារាងកំពូលជាច្រើន ក្រោយកូរ៉េឈ្នះលើ ព័រទុយហ្គាល់
បន្ទាប់ពីជ័យជម្នះរបស់ប្រទេសកូរ៉េលើក្រុមព័រទុយហ្គាល់ក្នុងការប្រកួតចុងក្រោយនៃពូល H នៃ FIF A World Cup 2022 កាលពីថ្ងៃសុក្របទ “Dreamers” ដែលជាបទភ្លេង World Cup របស់ Jung kook បានជាប់ចំណាត់ថ្នាក់កំពូល នៅលើតារាងតន្ត្រីស្ទ្រីមច្រើន។

បទ “Dreamers” បានដណ្តើមចំណាត់ថ្នាក់លេខ៥លើ Melon ដែលជាវេទិកាផ្សាយផ្ទាល់ដ៏សំខាន់ មួយនៅក្នុងប្រទេសកូរ៉េនៅម៉ោង ១២:០០ ព្រឹកថ្ងៃអាទិត្យ។ នេះជាលើកទីមួយហើយដែលបទនេះ បានជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៃតារាងនេះចាប់តាំងពីការចេញផ្សាយនៅថ្ងៃទី ២០ ខែវិច្ឆិកា។

បទចម្រៀងនេះបានឈានចូលដល់កំពូលទាំង ១០ នៅព្រឹកថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីការឈ្នះ របស់កូរ៉េលើព័រទុយ ហ្គាល់ ដែលបាននាំប្រទេសចូលទៅក្នុងវគ្គជម្រុះ World Cup ជាលើកទីបីក្នុង ប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន។បទចម្រៀង “Dreamers” ក៏កំពុងបង្កើតរលកនៅលើវេទិកាពីរផ្សេងទៀត Genie និង Bugs នៅលើ Genie បានជាប់ចំណាត់ថ្នាក់ទីប្រាំបីគិតត្រឹមរសៀលថ្ងៃអាទិត្យ។

ជាពិសេសបទ Dreamers បានផលិតដោយ RedOne ដែលជាម្ចាស់ពានរង្វាន់ Grammy ហើយបទចម្រៀង World Cup ដំបូងគេដែលបានជាប់ចំណាត់ថ្នាក់លេខមួយលើតារាង Billboard’s Digital Song Sales។

យ៉ាងណាមិញ Jungkook បានសម្តែងបទចម្រៀងក្នុងពិធីបើកការប្រកួត World Cup នៅកីឡដ្ឋាន Al Bayt ក្នុងទីក្រុង Al Khor ប្រទេសកាតា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា។ វីដេអូដែលបង្ហាញពីការសម្តែ ងរបស់គាត់បានទាក់ទាញអ្នកទស្សនាជាង ៥០ លានដងនៅលើ YouTube គិតត្រឹមរសៀលថ្ងៃអាទិត្យ៕
ប្រែសម្រួល៖នាងតូច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ