Connect with us

ជីវិតកម្សាន្ដ

ថ្ងៃប្រឡងបាក់ឌុប! សុវត្ថិឌី ធារីកា ជូនពរប្អូនប្រុស និងបេក្ខជនទាំងអស់ ឲ្យទទួលជោគជ័យ

បានផុស

នៅ

តារា​ចម្រៀង​វ័យក្មេង​កញ្ញា សុវត្ថិឌី ធារីកា នា​ឱកាស​ថ្ងៃ​ប្រឡង​បាក់ឌុប​ឆ្នាំ ២០២២ នេះ បាន​ចេញ​សារ​ជូនពរ និង​លើកទឹកចិត្ត​ដល់​ប្អូនប្រុស ខណៈ​អ្នក​មាន​គុណ​ទាំងពីរ ចែក​ឋាន​ទៅ​ហើយ។ ក្នុង​នោះ សុវត្ថិឌី ធារីកា ក៏បាន​ជូនពរ និង​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ​ដែល​កញ្ញា សុវត្ថិឌី ធារីកា លើក​ឡើង​បាន​និយាយ​ដូច្នេះ​ថា មុន​ពេល​ប្រឡង​ទុតិយភូមិ​(បាក់​ឌុប​) នា​ថ្ងៃស្អែក(០៥​ខែធ្នូ​) ប្អូនប្រុស​ឆ្លៀត​ធ្វើ​អង្គរក្ស​ជូន​បងស្រី​មក​ច្រៀង​សិន។ ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន ព្រោះ​យើង​មិន​មាន​ប៉ា​ម៉ាក់​ងើប​ពី​ព្រលឹម​ជូន​ដំណើរ និង​លើកទឹកចិត្ត​ដូច​មុន​ទេ។ តែ​សូម​ឲ្យ ដូ​ដូ ប្រឹង​តស៊ូ​ប្រឡង​ឲ្យ​ជាប់ ដើម្បី​ឲ្យ​លោក​ទាំងពីរ​សប្បាយចិត្ត ជីវិត​គឺ​បែបនេះ វា​ហាក់​បីដូច​ទឹក​រលក​មែន តែ​កុំ​ឲ្យ​រលក​មក​ប៉ះ​យើង​ឲ្យ​ដួល​តាម​ទឹក។

តារា​ចម្រៀង​កញ្ញា សុវត្ថិឌី ធារីកា បាន​និយាយ​បន្ថែម​ទៀត​ថា សូម​ជូនពរ​ប្អូនប្រុស​ជោគជ័យ​ក្នុង​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​នេះ​បាន​លទ្ធផល​ជោគជ័យ រួម​ទាំង​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​តស៊ូ ខំ​ប្រឹងប្រែង កុំ​ភ័យ និង​កុំ​ស្លុត​ពេល​ប្រលង។ ដូ​ដូ សូម​អរគុណ​អ៊ំ​ពូ​មីង​បងៗ ដែល​បាន​ជូនពរ​គាត់។

ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ផ្ញើ​សារ​លើកទឹកចិត្ត និង​ជូនពរ​ពី​សំណាក់​អ្នកគាំទ្រ​តារា​ស្រី​កញ្ញា សុវត្ថិឌី ធារីកា ផង​ដែរ។ ខណៈ​មាន​ខ្លះ​ទៀត បាន​លើក​សរសើរ​ថា នៅតែ​ពីរ​នាក់​បងប្អូន ចេះ​ស្រឡាញ់​គ្នា​ណា​ប្អូន បង​ឃើញ​ប្អូន​ចេះ​ស្រឡាញ់​គ្នា បង​រំភើប​ណាស់ ព្រោះ​អី​បង​មានតែ​ពីរ​នាក់​បងប្អូន​ដែរ តែ​ឥឡូវ​ប្អូនប្រុស​បង​បាន​ស្លាប់​ទៅ​ចោល​បង​ទៀត​ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម