ជីវិតកម្សាន្ដ
ចំណុចខុសគ្នារវាងអ្នកប្រើប្រាស់បណ្ដាញសង្គមនៅខ្មែរ និងក្រៅប្រទេស ត្រូវអ្នកនាង ខាត់ សុឃីម លើកមកវែកញែក
ដោយមើលឃើញពីឥរិយាបថខុសគ្នារវាងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងស្រុកខ្មែរ និងក្រៅប្រទេស តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានលើកប្រៀបធៀបបង្ហាញដល់អ្នកគាំទ្រ។

អ្នកនាង ខាត់ សុឃីម បានលើកឡើងថា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើន អ្នកដែលខមមិននៅស្រុកខ្មែរ ខុសពីអ្នកខមមិនស្រុកគេ។ ហេតុអ្វីបានថាអ្នកខមមិននៅស្រុកខ្មែរខុសពីស្រុកគេ ព្រោះអ្នកខមមិនស្រុកគេ ទោះបីគេដឹងហើយ ឮហើយ ប៉ុន្តែគេអត់មានសមត្ថភាពអាចធ្វើបានទេ ដោយសារការជួយលើកទឹកចិត្ត។ ឧទាហរណ៍ថា បុគ្គលម្នាក់នោះពិកា អត់មានដៃទាំងពីរ ហើយអាចធ្វើការងារបាន គឺស្រុកគេនាំគ្នាជួយលើកទឹកចិត្តបន្ថែម។

អ្នកនាង ខាត់ សុឃីម បានបន្តទៀតថា ចំណែកអ្នកខមមិននៅស្រុកខ្មែរមួយចំនួន បើសិនឃើញគ្នាអត់ដៃទាំងពីរអញ្ចឹងហើយ ហើយទៅធ្វើការ ឬរាំ បែរជានាំគ្នាបញ្ចេញមតិ(Comment) បំបាក់ទឹកចិត្តពួកគាត់ទៅវិញ នេះសម្រាប់បុគ្គលមួយចំនួននៅស្រុកខ្មែរ។ នាងថា វាមិនខុសអីដែលគេលើកផ្ទាំង.សមួយផ្ទាំងមកគូរចំកណ្តាល ហើយសួរថា មានឃើញអ្វីឬអត់?។ ត្រង់ចំណុចនេះភាគច្រើនគឺមើលឃើញតែចំណុចខ្មៅបន្តិចហ្នឹង ចំណែកផ្ទាំង.ស ដ៏ធំ គឺមើលមិនឃើញទេ។

អ្នកនាង ខាត់ សុឃីម បានសរុបមកវិញថា ត្រង់ហេតុផលខាងលើនេះហើយ ទើបអ្នកនាងសូមសំណូមពរថា មុននិងធ្វើការរិះគន់ ឬវាយប្រហារគ្នារឿងអ្វីមួយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ត្រូវតែពិចារណាឲ្យបានដិតដល់ជាមុនសិន។ ម្យ៉ាងទៀត ត្រូវមើលសាច់រឿងនោះឲ្យគ្រប់ជ្រុងជ្រោយសិនចាំធ្វើការវាយតម្លៃ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ