ជីវិតកម្សាន្ដ
១០ យ៉ាងពី Paris Hilton តារាស្រីហូលីវូដជើងចាស់តែខ្លឹម
Paris Hilton គឺជាកំពូលតារាល្បីប្រចាំហូលីវូដមួយរូបតាំងពីយូរមកហើយ ខណៈកេរ្តិ៍ឈ្មោះរបស់នាងនៅតែល្បីមកទល់ពេលនេះ។ ទោះបីជានាងកើតក្នុងត្រកូលអភិជនទ្រព្យសម្បត្តិមហាសាលយ៉ាងណាក៏ដោយ ឪពុករបស់ Paris នៅតែបណ្ដោយកូនឲ្យរៀនម្ចាស់ការនិងខិតខំរកលុយដោយខ្លួនឯង។ នៅពីក្រោយភាពល្បីល្បាញរបស់នាងមានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមមាន៖
១. ឲ្យតម្លៃគ្រួសារ

ការកើតនៅក្នុងគ្រួសារដ៏មានឥទ្ធិពលធ្វើឱ្យ Paris ដឹងថាគ្រួសារមានសារៈសំខាន់ប៉ុណ្ណាជាពិសេសក្នុងវិស័យជំនួញ។ ទោះបីជានាងមានបងប្អូន៤នាក់ក៏ដោយ ប៉ុន្តែប៉ារីសជិតដិតជាមួយប្អូនស្រីរបស់នាងឈ្មោះ Nicky ជាងគេដែលបានជួយបង្កើតម៉ាកសម្លៀកបំពាក់ឲ្យ Paris ទៀតផង។
២. គ្មានអ៉ីនធឺណែតក៏ល្បីដែរ
Paris គឺជាបុគ្គលសាធារណៈដែលគេទទួលស្គាល់នៅដើមឆ្នាំ ២០០០ ថាជាតារាម៉ូដែលនិងជាអ្នកសង្គមនិយម។ លើសពីនេះនាងទទួលបានភាពល្បីល្បាញដោយគ្មានជំនួយពីប្រព័ន្ធផ្សព្វផ្សាយទំនើបសោះឡើយ។
៣. រាប់អានមិត្តភក្ដិមានប្រយោជន៍
ពឹងផ្អែកទៅលើខ្សែគ្រួសាររបស់នាង Paris ចាប់ផ្ដើមរាប់អានជាមួយនឹងអនាគតតារាល្បីៗដូចជា Kim Kardashian, Nicole Richie, Bijou Phillips និង Ivanka Trump ជាដើម។

៤. Elizabeth Taylor គឺជាគម្រូរបស់ Paris
Elizabeth គឺជាអុំស្រីរបស់ Paris គាត់ជានារីទាន់សម័យគួរឲ្យទាក់ទាញមួយរូបនិងមានម៉ាកទឹកអប់ផ្ទាល់ខ្លួនដូច Paris ដែរ។

៥. ត្រូវប្រឈមមុខនឹងបញ្ហាដោយសារកេរ្តិ៍ឈ្មោះ
កើតមកក្នុងគ្រួសារអភិជននិងមានឥទ្ធិពលពិតជាគួរឲ្យច្រណែនណាស់ ប៉ុន្តែបញ្ហាក៏មិនស្រួលទប់ទល់ដែរ នាងត្រូវមនុស្សមិនល្អលួចចូលផ្ទះ និងតាមដានជីវិតរបស់នាងឥតស្រាកស្រាន្ត។
៦. រៀនគ្រប់គ្របជំនួញគ្រប់បែបយ៉ាង
ចំណុចនេះត្រូវអរគុណ Rick Hilton ដែលជាឪពុករបស់គាត់ចំពោះការបង្រៀនកូនស្រីយ៉ាងយកចិត្តទុកដាក់តាំងពីមិនទាន់ពេញវ័យ ទម្រាំដល់កូនអាយុ ១៨ ឆ្នាំ Paris មានសមត្ថភាពអាចដើរទៅមុខជាមួយអាណាចក្ររបស់នាងបានយ៉ាងរលូន។
៧. Paris រស់នៅចល័ត
គ្រួសារ Paris តែងនាំនាងរើទីលំនៅជាញឹកញាប់ដើម្បីផ្សាំជីវិតកូនស្រីជាមួយការរវល់និងចល័តយ៉ាងស្ទាត់ជំនាញ។ ក្នុងមួយឆ្នាំៗនាងធ្វើដំណើរប្រហែល ២០០ថ្ងៃបាត់ទៅហើយ។
៨. ប៉ាម៉ាក់គាត់អនុញ្ញាតឲ្យកូនចូលក្លឹបដូចរឿងធម្មតា
តាំងពីកូនស្រីដឹងក្ដីក្នុងវ័យជំទង់មក អ្នកទាំងពីរមិនដែរហាមឃាត់កូនស្រី មិនឲ្យដើរលេងដាច់យប់នោះទេ កត្តានេះក៏ជាហេតុផលបង្កឲ្យមានភាពល្បីល្បាញមកទល់សព្វថ្ងៃដែរ។

៩. គាត់ត្រូវលេបថ្នាំជាប្រចាំ
Paris ធ្លាប់បង្ហើបប្រាប់ជាសាធារណៈថានាងមានជំងឺ ADD (attention deficit disorder ឬ ជំងឺកង្វះការយកចិត្តទុកដាក់) ដែលតម្រូវឲ្យលេបថ្នាំជាប្រចាំតាំងពីនៅតូចមក។
១០. Paris មានប្រអប់ជើងធំ

នរណាៗក៏មានចំណុចអាក្រក់ដែរនៅលើរាងកាយ សម្រាប់តារាល្បីរូបនេះវិញគឺត្រង់ប្រអប់ជើងរបស់នាងនឹងតែម្ដងគឺមានទំហំដល់ទៅ ២៨ សង់ទីម៉ែត្រ ពិបាកពាក់ស្បែកជើងស្អាតៗមែនទែន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ការពិត ១០ យ៉ាងពី Marilyn តារាហូលីវូដជើងចាស់ នៅតែល្បី ទោះសល់ត្រឹមឈ្មោះ
ចុចអាន៖ រឿងរ៉ាវ ១០ យ៉ាង ពីហូលីវូដ ភាគច្រើនពុំសូវមានអ្នកណាដឹងឡើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ