Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែកពេញអ៊ីនធឺណិត ក្រោយបែកធ្លាយរូបភាព Rosé និង CEO របស់ Spotify ណាត់ជួបគ្នាទេ

បានផុស

នៅ

អ្នកនិយមលេងអ៊ីនធឺណែតមានការជជែកគ្នាយ៉ាងក្តៅគគុកបន្ទាប់ពីលោក Jeremy Erlich ដែលជាប្រធានផ្នែកយុទ្ធ សាស្រ្តតន្ត្រីរបស់ Spotify ត្រូវបានគេប្រទះឃើញលោកនៅជាមួយ Rosé សមាជិកក្រុម BLACKPINK ជាញឹកញាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គម មានអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្កើតការ បង្ហោះមួយដែលមានចំណងជើងថា “តើ Rosé និង CEO របស់ Spotify ណាត់ជួបគ្នាទេ?” ។នៅក្នុងអ្នកនិយមលេងអ៊ីនធឺណិតបានបង្ហោះរូបថតជាច្រើនសន្លឹក ដែល Rosé របស់ BLACKPINK និង Jeremy Erlich ដែលជាប្រធានយុទ្ធសាស្ត្រតន្ត្រីរបស់ Spotify ត្រូវបានគេឃើញជាមួយគ្នា។

ជាមួយគ្នានេះ រូបថតជាច្រើនសន្លឹកបង្ហាញពីពេលវេលា ដែលអ្នកទាំងពីរត្រូវបានគេឃើញចូលរួមក្នុងកម្មវិធីសាធារណៈ និងជីវិតឯកជនជាមួយគ្នា ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីទំនាក់ទំនង របស់ពួកគេ។ ទន្ទឹមនឹងនោះមានអ្នកអ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមាតិថា “ពួកគេមើល ទៅល្អជាមួយគ្នា។ ប្រសិនបើពួកគេបញ្ចប់ទំនាក់ទំនងនៅពេលក្រោយ ខ្ញុំនឹងគាំទ្រពួកគេ។”

ខណៈអ្នកទៀតថា”តើមានហេតុផលដែលពួកគេមិនអាចណាត់ជួប?” ក្នុងនោះអ្នកផ្សេងទៀតើលើកឡើងថា”ទាំងនេះគឺជាពាក្យចចាមអារ៉ាមគួរឱ្យអស់សំណើច” ។

យ៉ាងណាមិញ ពាក់ព័ន្ធជាមួយពាក្យចចាមអារ៉ាមខាងផលិតកម្ម YG ENTERTAINMENT ចេញមុខបដិសេធចំពោះរឿងរ៉ាវមួយនេះ ក៏ដូចជាលោក Jeremy Erlich មិនទាន់ចេញមកស្រោយផងដែរ៕

ប្រែសម្រួល៖នាងតូច

ចុចអាច៖ក្រុម BLACKPINK នឹងបញ្ចេញកម្មវិធី Reality Show ជាលើកទី ១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម