ជីវិតកម្សាន្ដ
Nadech និង Yaya បង្ហាញភាពផ្អែមល្ហែម ក្នុងកម្មវិធីជួបអ្នកគាំទ្រនៅ ហ្វីលីពីន
គូស្នេហ៍ Nadech និង Yaya ទើបតែដឹកដៃគ្នាចូលរួមកម្មវិធីជួបជុំហ្វេន នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ក្នុងព្រឹត្តិការណ៍នេះអ្នកទាំងពីរទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ តាំងពីចាប់ផ្ដើមដំណើររហូតដល់ចប់កម្មវិធី។

ជាមួយគ្នានេះដែរ តារាសម្ដែង Nadech បានបង្ហោះរូបភាពផ្អែមល្ហែមលើឆាក ជាមួយនឹងពាក្យអរគុណអ្នកគាំទ្រហ្វីលីពីនថា “សូមអរគុណដល់អ្នកគាំទ្រហ្វីលីពីនទាំងអស់ ដែលបានចំណាយពេលដើម្បីជួបពួកយើងទាំងពីរ បន្ទាប់ពីរង់ចាំអស់រយៈពេល៣ ឆ្នាំ ខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នាម្តងទៀត ហើយតែងតែមានសំណើច និងស្នាមញញឹមបែបនេះ”។

ដោយឡែកខាង Yaya ក៏បានបង្ហោះការចាប់អារម្មណ៍ដល់អ្នកគាំទ្រហ្វីលីពីនទាំងរូបភាព និងឃ្លិបច្រៀងចម្រៀងផ្អែមល្ហែមជាភាសាអង់គ្លេសថា “មានកិត្តិយសក្នុងការច្រៀងចម្រៀងដ៏ពីរោះនេះ ពេលស្លៀកឈុតប្រពៃណីជនជាតិហ្វីលីពីនដ៏ស្រស់ស្អាតនេះ ”។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនរួមទាំងហ្វីលីពីន បានថ្លែងអំណរគុណដល់គូស្នេហ៍ទាំងពីរនេះ ដែលបានធ្វើដំណើរដើម្បីនាំមកនូវភាពសប្បាយរីករាយដល់អ្នកគាំទ្រហ្វីលីពីនផងដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Nine Naphat ហ៊ានធ្វើរឿងមួយដល់ Baifern ក្រោយទើបតែសារភាពស្នេហ៍

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ