Connect with us

ជីវិតកម្សាន្ដ

អ្នកសារព័ត៌មានល្បីម្នាក់ទម្លាយថា Pinky ពិបាករកការងារខ្លាំង ក្រោយចេញពីពន្ធនាគារ

បានផុស

នៅ

Tao TV Pool អ្នកសារព័ត៌មានល្បីម្នាក់ទម្លាយថា Pinky Savika មានការងារតឹងតែង ក្រោយដោះលែងឲ្យក្រៅឃុំក្នុងសំណុំរឿង Forex-3D ខណៈថ្មីៗនេះ នាងទើបបានទទួលកម្មវិធីលើក​ដំបូង​នៅ​ឈៀងម៉ៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីតុលាការ បានសម្រេចដោះលែង​ Pinky Savika ឲ្យមានសេរីភាពក្នុងសំណុំរឿង Forex-3D ភ្លាមៗនោះមហាជន​ជាច្រើន បានតាមដាន​ចលនា​របស់នាងគ្រប់សកម្មភាព ថាតើនាងនឹងចូល​សិល្បៈ​វិញ​ឬ​អត់? កន្លង​មក Anna បាន​បង្ហើប​ថា ​នាង​បាន​ទាក់ទង​ជាមួយ Pee Tae អ្នក​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​របស់ Pinky ហើយទទួលបានចម្លើយថា Pinky នៅតែមិនហ៊ានទទួលយកការងារ មិនហ៊ានធ្វើអ្វីទាំងអស់! មូលហេតុគឺដោយសារតែនាងខ្លាចគេមិនព្រមទទួលយកនាងក្នុងពេលនេះ។

ទើបតែនៅថ្មីៗនេះ ​មានសេចក្តីរាយការណ៍ថា Tao TV Pool អ្នកកាសែត​កម្សាន្ត​ដ៏ល្បីល្បាញមួយរូប បានចេញ​មក​បង្ហោះ​សារ​ថា “​ការងារ​របស់នាងហាក់មានភាពតានតឹងណាស់ នាងទើបតែហ៊ាន​ទទួល​យក​កម្មវិធី​ដំបូង​នៅ​ឈៀងម៉ៃ ប៉ុណ្តោះ”។ ទន្ទឹមនោះ​ មហាជនជាច្រើនកំពុងរង់ចាំមើល និងចាំលើកទឹកចិត្តតារាស្រីរូបនេះជានិច្ចថា តើនាងនឹងវិលត្រលប់មកវិស័យសិល្បៈដូចមុន ឬយ៉ាងណា?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Nadech និង Yaya បង្ហាញភាពផ្អែមល្ហែម ក្នុងកម្មវិធីជួបអ្នកគាំទ្រនៅ ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម