ជីវិតកម្សាន្ដ
មិត្តស្រី Ronaldo មានជីវិតលំបាកខ្លាំង ទម្រាំតែល្បីល្បាញដូចថ្ងៃនេះ
កាលនៅតូច Georgina Rodriguez ចង់ក្លាយជាអ្នករាំមួយរូប។ ប៉ុន្តែគ្រួសាររបស់នាងក្រីក្រពេក មិនអាចបញ្ជូននាងទៅរៀនបានដូចគេ ដូច្នេះហើយ ទើបនាងត្រូវតែផ្លាស់ប្តូរក្តីស្រមៃដោយផ្តោតលើអាជីពជាបង្ហាញម៉ូដជំនួសវិញ។
ទោះយ៉ាងណាបច្ចុប្បន្ននេះមិត្តស្រីរបស់តារាបាល់ទាត់ Cristiano Ronaldo មានលុយច្រើនជាងអ្វីដែលនាងនឹកស្មានមិនដល់។ នាងរស់នៅបែបជីវិតស៊ីវិល័យ មានយន្តហោះឯកជនសម្រាប់អាហារពេលល្ងាចលំដាប់ផ្កាយ Michelin និងស្នាក់នៅសណ្ឋាគារប្រណីត។ យ៉ាងណាមិញ ទម្រាំក្លាយជាព្រះនាងដូចសព្វថ្ងៃ Georgina ពីមុនមានជីវិតលំបាកវេទនាខ្លាំងណាស់។
កុមារភាពដ៏សាមញ្ញ

គូស្នេហ៍របស់ Ronaldo មានការចិញ្ចឹមបីបាច់និងធំឡើងនៅភូមិតូចមួយឈ្មោះ Jaca នៅភាគខាងជើងប្រទេសអេស្ប៉ាញ។ នាងតែងតែចង់ក្លាយជាអ្នករាំរបាំបាឡេ ប៉ុន្តែឪពុកម្តាយរបស់នាងមិនមានលទ្ធភាពបញ្ជូនកូនទៅរៀនរាំ ទើបនាងសម្រេចចិត្តលើអាជីពជាអ្នកលក់តាមហាង។ ពេលមានអាយុពេញវ័យ Georgina បានផ្លាស់ប្ដូរទីក្រុង ហើយចាប់ផ្ដើមធ្វើជាអ្នកបម្រើតាមផ្ទះ។ យោងតាមគេហទំព័រ The Sun នាងធុញទ្រាន់នឹងភាពក្រីក្រ ហើយបានផ្លាស់ទៅរស់នៅ San Sebastian ជាកន្លែងដែលនាងទទួលបានការងារជាជំនួយការហាងលក់ទំនិញមួយ។
មានសុបិនធំខ្លាំងបំផុតសម្រាប់ជីវិត
បើទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏នាងតាំងចិត្តបង្កើតជីវិតផ្សេងសម្រាប់ខ្លួនឯង។ នៅក្នុងបទសម្ភាសន៍ជាមួយ XL Semanal នាងបាននិយាយថា នាងដឹងថាដើម្បីបន្តអាជីពនាងត្រូវរៀនពីរបៀបនិយាយភាសាអង់គ្លេស។ នៅពេល Georgina មានអាយុ១៧ ឆ្នាំ នាងបានផ្លាស់ទៅរស់នៅទីក្រុង Bristol ប្រទេសអង់គ្លេស ជាកន្លែងដែលនាងបានក្លាយជាអ្នកមើលការខុសត្រូវក្នុងផ្ទះ ហើយរកបានប្រហែល ១៤ដុល្លារក្នុងមួយម៉ោង។ នៅពេលដែលនាងមានអារម្មណ៍ថាជំនាញភាសារបស់ខ្លួនហាក់រីកចម្រើន នាងបានធ្វើដំណើរទៅកាន់ទីក្រុង Madrid ដើម្បីធ្វើតាមក្ដីស្រមៃដែលប៉ងក្នុងអាជីពជាអ្នកលក់ទំនិញក្នុងហាង។
ការធ្វើការងារនៅទីក្រុង Madrid គឺពិបាកណាស់
ត្បិតថាជីវិតដ៏ស្រស់បំព្រងរបស់នាង បច្ចុប្បន្ននេះអាចពោរពេញទៅដោយភាពប្រណីត និងមានស្លាកសញ្ញាអ្នករចនាម៉ូដក្ដី ប៉ុន្តែបើរម្លឹកពីអតីកាលនៅពេលដែលនាងផ្លាស់ទៅទីក្រុងម៉ាឌ្រីដ Rodriguez បានពណ៌នាថាវាជា “គួរឲ្យរន្ធត់” ដោយសារតែសម្ពាធហិរញ្ញវត្ថុដែលនាងទទួលបានកាលណោះ។ យោងតាមគេហទំព័រ The Sun នៅក្នុងកម្មវិធី Netflix នាងនិយាយថា នាងពិតជាខូចចិត្តយ៉ាងខ្លាំង ដែលនាងបានបញ្ចប់ការរស់នៅក្នុងផ្ទះល្វែងដែលធ្លាប់ជាបន្ទប់ផ្ទុកទំនិញ។ Rodriguez បាននិយាយថា នាងបានតស៊ូពេញមួយឆ្នាំ ដោយសារតែនាងមិនមានលទ្ធភាពទិញម៉ាស៊ីនកម្ដៅ ឬម៉ាស៊ីនត្រជាក់ ហើយត្រជាក់ក្នុងរដូវរងារ និងក្ដៅខ្លាំងនៅរដូវក្តៅ។ មុនពេលនាងជួប Ronaldo នាងធ្វើការជាជំនួយការហាងនៅ Serrano ដែលជាផ្លូវមួយក្នុងទីក្រុង Madrid ដែលល្បីល្បាញខាងហាងលក់កាបូប។
ស្នេហាចុងក្រោយ
នៅឆ្នាំ ២០១៦ Rodriguez បានធ្វើការជាជំនួយការហាងរបស់ Gucci ។ នៅទីនោះនាងបានជួប Ronaldo ដំបូងហើយក៏មានការរខ្មាស់អៀនយ៉ាងខ្លាំងពេលនៅជិតគាត់ ប៉ុន្តែវាគឺជាសេចក្តីស្រឡាញ់ដំបូងសម្រាប់ពួកគេទាំងពីរ។ ពីរបីថ្ងៃក្រោយមកពួកគេបានជួបគ្នាម្តងទៀត នៅក្នុងព្រឹត្តិការណ៍ Dolce & Gabbana ពេលនោះចាប់ផ្តើមជជែកគ្នានិងស្វែងយល់ពីគ្នា។ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា Rodriguez ត្រូវបានបណ្តេញចេញ ពីការងារ នៅពេលដែលពិភពលោកបានដឹងអំពីទំនាក់ទំនងរបស់នាងជាមួយនឹង Ronaldo។ ការបោះពុម្ភផ្សាយបានសរសេរថាថៅកែគិតថាការយកចិត្តទុកដាក់របស់អ្នកគាំទ្រ នឹងធ្វើឲ្យអតិថិជនមិនបង់ប្រាក់ពីការចូលហាង។
ជីវិតម្ដាយដែលពូកែមើលថែកូនៗ

ប្តីប្រពន្ធនេះមានកូនស្រីអាយុ ៤ ឆ្នាំឈ្មោះ Alana Martina ហើយនៅខែតុលាឆ្នាំ ២០២១ បានប្រកាសថា កំពុងពរពោះកូនភ្លោះ។ Rodriguez ក៏ចិញ្ចឹមកូនភ្លោះអាយុ ៥ ឆ្នាំ Eva និង Mateo ដែលកើតតាមរយៈការពពោះជំនួស និង Cristiano Ronaldo Jnr អាយុ ១១ ឆ្នាំ (មិនត្រូវបានបង្ហាញ) ។ នាងបានប្រាប់ Elle របស់ប្រទេសអ៊ីតាលីថា ជីវិតរបស់នាងគឺធម្មតាដូចអ្នកម្ដាយទូទៅ ជាទម្លាប់នាងតែងការរៀបចំអាហារពេលព្រឹក និងអាហារថ្ងៃត្រង់សម្រាប់កុមារ និងការស្លៀកពាក់ឲ្យពួកគេទៅសាលារៀន មុនពេលទៅកន្លែងហាត់ប្រាណ ឬស្ប៉ា។
យកភាពល្បីល្បាញមកបង្កើតទ្រព្យសម្បត្តិច្រើនបំផុត

Rodriguez បើកចំហយ៉ាងអំពីការពិតដែលថា នៅពេលដែលនាងបានជួប Ronaldo ជីវិតរបស់នាងបានផ្លាស់ប្តូរខ្លាំង។ នៅឆ្នាំ ២០២០ គាត់បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេរបស់ពិភពលោកជាផ្លូវការ ហើយ Rodriguez បានចំណាយលើកិត្តិនាមដែលពាក់ព័ន្ធរបស់នាង ដោយធ្វើការជាមួយម៉ាកយីហោដូចជា Yamamay និង Sheglam ជាតារាម៉ូដែល។ នៅឆ្នាំ ២០២១ នាងបានបើកដំណើរការខ្សែសំលៀកបំពាក់ផ្ទាល់ខ្លួនរបស់នាងគឺ OM by G និងមានអ្នកតាមដានច្រើនជាង ២៩៣ លាននាក់ នៅលើ Instagram ។
Netflix stardom
I Am Georgina ធ្លាប់បានចាក់បញ្ចាំងជាលើកដំបូងនៅលើ Netflix កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅ។ កម្មវិធីនេះត្រូវបានគេសន្មតថា នឹងផ្ដល់ការយល់ដឹងកាន់តែស៊ីជម្រៅទៅលើស្ត្រីដែលបានចាប់យកបេះដូងរបស់ Ronaldo និងបង្ហាញពីរបៀបដែលនាងបានបង្កើតផ្លូវជីវិតរបស់នាង ដោយឆ្លាក់អាជីពសម្រាប់ខ្លួនឯង ទោះបីជានាងមានប្រវត្តិមិនល្អក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចែកផ្លូវជាមួយនឹងបិសាចក្រហម Man United ភ្លាម Ronaldo បញ្ចេញនាឡិកាដៃ ២ គ្រឿង អត្ថន័យមិនធម្មតា
ចុចអាន៖ជីវិតដ៏ប្រណិតរបស់ Messi តារាបាល់ទាត់រកចំណូលច្រើនជាងគេក្នុងពិភពលោក

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?