ជីវិតកម្សាន្ដ
Matt ចេញមកទម្លាយអារម្មណ៍ពិត ក្រោយឮថាបែកគ្នាជាមួយសង្សារហៃសូ Songkran
បន្ទាប់ពីធ្វើឲ្យមនុស្សជាច្រើនមានការសង្ស័យយ៉ាងខ្លាំង ពីទំនាក់ទំនងរបស់នាងជាមួយសង្សារហៃសូ Songkran ពេលនេះ Matt Peeranee ចេញមុខមកបំភ្លឺការពិតហើយ។

ជាក់ស្ដែងកាលពីពេលថ្មីនេះ Matt Peeranee បានចេញមុខបកស្រាយជុំវិញបញ្ហានេះថា “គ្រាន់តែជាសម្រង់ដែលខ្ញុំបានអានហើយចូលចិត្តក៏ចែករំលែក។ ចំពោះសារដែលបានបង្ហោះនោះ ត្រូវតែញ៉ាំតែម្នាក់ឯង មនុស្សមិនស្អាតត្រូវតែហត់បន្តិច។ តាមពិតនាងនិយាយពីអ្នលក់អាហា យើងនិយាយលេងសើចថាយើងគ្មានពេល រវល់ខ្លាំង ធ្វើអ្វីៗតែម្នាក់ឯង។ មិត្តខ្ញុំថាមិនស្អាត ហត់បន្តិចប៉ុណ្ណឹងសោះ គ្រាន់តែបង្ហោះបង្ហាញអារម្មណ៍ ធ្វើឲ្យអ្នកចុចភ្ជាប់ រហូតបង្កើតជាព័ត៌មាន។

តារាសម្ដែងរូបនេះ ថែមទាំងបញ្ជាក់ថា រាល់ការបង្ហោះទាំងអស់មិនពាក់ព័ន្ធនឹងសង្សារ Songkran ទេ ប៉ុន្តែបានទទួលស្គាល់ថា ពិតជាមិនបាននិយាយគ្នាដូចមុន ព្រោះមានការងាររវល់ដូចគ្នា។ យើងនៅមិនទាន់ដឹងថាគាត់មានអារម្មណ៍យ៉ាងណាចំពោះដំណឹងនេះ ឬការបង្ហោះនេះទេ យើងត្រូវសួរគាត់សិន។ ប៉ុន្តែអារម្មណ៍របស់ Matt នៅតែដដែលគ្រប់យ៉ាង។ នៅពេលសួរថាតើជីវិតរស់នៅប្រចាំថ្ងៃនៅតែនិយាយគ្នាធម្មតា មានទូរស័ព្ទចូលគ្នារាល់ថ្ងៃឬអត់? តារាស្រី Matt ឆ្លើយថាមិនអីទេ ព្រោះនាងរវល់ខ្លាំងពេក ហើយនិយាយតិចតួចណាស់ឥលូវនេះ!

សូមជម្រាបថា តារាសម្ដែង Matt ដែលជាសង្សារលោក Songkran Techanarong បានបង្ហោះសារលើ IG ជាមួយនឹងភាពសារសោកសៅថា “មនុស្សមិនស្អាតត្រូវញ៉ាំតែម្នាក់ឯង មនុស្សមិនស្អាតត្រូវចាត់ចែងការងារខ្លួនឯង ហត់បន្តិច” រហូតធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត នាំគ្នាសង្ស័យពីទំនាក់ទំនង របស់នាងថាពិតជាបែកគ្នាជាមួយសង្សារពិតមែន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mak Prin បង្ហោះរូប Kimberly តែ Caption ធ្វើឲ្យហ្វេនរំភើបចិត្តអាចមានដំណឹងល្អឆាប់ៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ