Connect with us

ជីវិតកម្សាន្ដ

Kim Sung Joo និង Sooyoung សមាជិកក្រុម SNSD នឹងធ្វើជាពិធីករកម្មវិធី MBC Drama Awards 2022

បានផុស

នៅ

កាលពីថ្ងៃទី ៧ ខែធ្នូ ខាង MBC បានបញ្ជាក់ថា Sooyoung សមាជិកក្រុម Girls’ Generation និង Kim Sung Joo នឹងធ្វើជាពិធីករក៏ដូចជាពិធីការីសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards នៅចុងឆ្នាំនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីមុនតារាជើងចាស់ Kim Sung Joo ធ្លាប់បានបង្ហាញខ្លួនជាដឹកនាំកម្មវិធី ‘2020 MBC Drama Awards’ និង ‘2021 MBC Drama Awards’ ។ លើសពីនេះ លោកជាអ្នកទទួលបន្ទុកការផ្សាយបន្ត ផ្ទាល់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា ដ៏ជំនាញនិងប៉ិនប្រសប់។

ទន្ទឹមនឹងនេះ Sooyoung នឹងត្រលប់មកធ្វើជាពិធីករវិញ បន្ទាប់ពីធ្លាប់ធ្វើជាពិធីករ MBC Drama Awards កាលពីឆ្នាំ ២០១៤។សមាជិកក្រុម Girls’ Generation បាននិយាយថា”ខ្ញុំមានអារម្មណ៍រំជួលចិត្ត ក្នុងការក្លាយជាពិធីករនៃ [MBC] Drama Awards ម្តងទៀត បន្ទាប់អាក់ខានរយៈពេលប្រាំបីឆ្នាំមក។ នាង​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ឱ្យ​ពានរង្វាន់​អាច​ទាក់ទាញ​បេះដូង​តារា​សម្តែង និង​បុគ្គលិក​ទាំងអស់​ដែល​ខិតខំ​បង្កើត​រឿង​ភាគ​ក្នុង​ឆ្នាំ​នេះ​»​។

យ៉ាងណាមិញ កម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards គឺជាកម្មវិធីប្រគល់រង្វាន់សម្រាប់សមិទ្ធិផលរឿងភាគឆ្នើមដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ ហើយបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BTS ឈ្នះពានរង្វាន់ចំនួនបី ពីកម្មវិធី People’s Choice Awards 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម