ជីវិតកម្សាន្ដ
តារាហូលីវូដ ១០ ដួង ធ្លាប់ក្រដុនដាប ទម្រាំមានទ្រព្យមហាសាលដល់សព្វថ្ងៃនេះ
មនុស្សជាច្រើនធ្លាប់ពិបាកតស៊ូទម្រាំមានជីវភាពល្អប្រសើរ ជាសំណាងផងជាញើសឈាមផង។ បុគ្គលជោគជ័យល្បីៗទាំងអស់មិនមែនសុទ្ធតែមានសំណាងកើតមករស់នៅស្រួលទេ ខាងក្រោមនេះ គឺជាការឆ្លងកាត់ដ៏លំបាករបស់តារានីមួយៗ៖
១០. Leighton Meester ទ្រព្យសម្បត្តិ ១៦លានដុល្លារ
Meester កើតនៅក្នុងគុកនិងចិញ្ចឹមដោយលោកយាយរបស់នាងតាំងពីក្មេងដល់ធំក្នុងកោះម៉េងហ្គោ រដ្ឋហ្លរីដា។ ក្រោយពីម្ដាយនាងចេញពីគុកវិញ ពួកគេទាំងពីរក៏រើទៅនៅក្នុងទីក្រុងញ៉ូវយ៉ក ដែលជាកន្លែងនាងចាប់ផ្ដើមអាជីព។ ដល់ឆ្នាំ ២០០៧ ពួកគេរើម្ដងទៀតទៅឡូសអេនជែលឡែស ហើយដោតឫសជោគជ័យនៅទីនោះតែម្ដង។

៩. Hilary Swank ទ្រព្យសម្បត្តិ ៧០លានដុល្លារ
ឪពុកទៅចោលតាំងពីនៅតូច នាងរស់នៅជាមួយម្ដាយនិងបងប្អូន ២នាក់ ជាអកុសលម្ដាយរបស់នាងបាត់បង់ការងារ ពេលនោះជាគ្រាលំបាកខ្លាំងណាស់ ទើបពួកគេសម្រេចចិត្តប្រថុយមករស់នៅខាលីហ្វញ៉ា។ ជីវភាពពិបាកបណ្ដាលឲ្យក្រុមគ្រួសារ Hilary រស់នៅក្នុងឡាន រហូតដល់គាត់ទទួលឱកាសការងារក្នុងរឿង “Boys Don’t Cry”។

៨. Sarah Jessica Parker ទ្រព្យសម្បត្តិ ២០០លានដុល្លារ
មុនឈានជើងចូលសិល្បៈ Sarah និងគ្រួសារធ្លាប់រស់នៅដោយគ្មានអគ្គិសនី គ្មានបណ្ដាញទូរស័ព្ទដោយសារតែគ្មានលុយបង់ឲ្យគេ។

៧. Jim Carrey ទ្រព្យសម្បត្តិ ១៨០លានដុល្លារ
ដំបូងឡើយតារាកំប្លែងរូបនេះមានជីវភាពមធ្យមទេ រហូតដល់ពេលឪពុករបស់គាត់បាត់បង់ការងារធ្វើទើបគ្រួសារទាំងមូលត្រូវប្ដូរមកគេងនៅតាមឡានវិញ។ លើសពីនេះ Jim ត្រូវឈប់រៀនធ្វើការជាសន្តិសុខនិងអ្នកអនាម័យនៅអាយុ ១៥ឆ្នាំប៉ុណ្ណោះ។

៦. Demi Moore ទ្រព្យសម្បត្តិ ២០០លានដុល្លារ
កាលនៅក្មេង Demi មានបន្ទុកទ្រាំទ្រនឹងឪពុកចុងប្រមឹក ២នាក់ ដោយទ្រាំលែងបាននាងក៏សម្រេចចិត្តចេញពីផ្ទះនៅអាយុ ១៦ឆ្នាំ។ អាយុ ១៧ឆ្នាំ Demi ចូលរៀនថ្នាក់សម្ដែងដើម្បីបណ្ដុះសមត្ថភាពចូលប្រឡូកសិល្បៈក្នុងឆ្នាំ១៩៨៤។

៥. Leonardo Dicaprio ទ្រព្យសម្បត្តិ ២៦០លានដុល្លារ
ធ្លាប់ជាក្មេងប្រុសរុំព័ទ្ធដោយអំពើអបាយមុខដូចជា អំពើហិង្សា ការជួញដូរផ្លូវភេទ និងថ្នាំញៀននៅក្នុងទីក្រុងឡូសអេនជែលឡែស Leo មិនចង់ធំឡើងដូចមនុស្សបែបនោះឡើយ ទើបខិតខំស្វះស្វែងមកដល់ចំណុចនេះ។

៤. Shania Twain ទ្រព្យសម្បត្តិ ៤០០លានដុល្លារ
ជីវិតត្រូវរស់នៅជាមួយម្ដាយនិងឪពុកចុងឈ្លោះគ្នារាល់ថ្ងៃ ថ្ងៃមួយម្ដាយ Shania នាំកូនទាំងអស់ទៅដាក់មណ្ឌលកុមារកំព្រាព្រោះគ្មានអាហារគ្រប់គ្រាន់ចិញ្ចឹមពួកគេ។ យ៉ាងណាមិញម្ដាយនិងឪពុកចុងរបស់នាងបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាលនាងអាយុ ២១ឆ្នាំមកម្ល៉េះ ក្រោយពីប្អូនៗអាចរស់នៅដោយខ្លួនឯងហើយ Shania ក៏ផ្លាស់ទៅ Nashville រដ្ឋ Tennessee ដើម្បីធ្វើជាអ្នកចម្រៀង។

៣. Tom Cruise ទ្រព្យសម្បត្តិ ៦០០លានដុល្លារ
ទោះបីមានឪពុកជាវិស្វករអគ្គិសនី ម្ដាយជាគ្រូបង្រៀនពិសេស Tom នៅតែមានជីវិតអភ័ព្វដដែល។ ម្ដាយទៅចោលនៅអាយុ ១១ឆ្នាំ មិនយូរប៉ុន្មានឪពុកស្លាប់ចោលទៀត។

២. J.K. Rowling ទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ
ក្នុងនាងជាម្ដាយចិញ្ចឹមកូនតែម្នាក់ឯង នាងសឹងតែគ្មានលុយចិញ្ចឹមខ្លួនឯងផង។ សរសេរសៀវភៅបណ្ដើរបីកូនបណ្ដើរនៅក្នុងហាងកាហ្វេ ទីបំផុតសៀវភៅរបស់នាងពិតជាទទួលជោគជ័យធំធេងមែនគឺសៀវភៅ “Harry-Potter”។

១. Oprah Winfrey ទ្រព្យសម្បត្តិ ៣,៥ពាន់លានដុល្លារ
អតីតជាក្មេងក្រីក្ររស់នៅក្នុងគ្រួសារក្រីក្រដោយគ្មានការលាក់បាំង។ ដំបូង Oprah រស់នៅជាមួយលោកយាយ បន្ទាប់មកគាត់ប្ដូរទៅនៅជាមួយម្ដាយអសមត្ថភាពគ្រប់គ្រងគ្រួសារ ចុងក្រោយទើបបានមកនៅជាមួយនឹងឪពុកដែលជួយគាត់មកដល់សព្វថ្ងៃនេះ។

ដូច្នេះហើយអ្នកមិនគួរអស់សង្ឃឹមក្នុងជីវិតទេ ទោះបីជាការរស់នៅពិបាកហត់នឿយខ្លាំងពិបាកតស៊ូយ៉ាងណាក្ដី អ្នកនៅតែអាចឈានជើងដល់កម្រិតល្អប្រសើរដូចពួកគាត់ដែរ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កំពូលទឹកអប់ ១០ ក្លិន ជាប្រេនរបស់តារាល្បីៗ ដែលលក់ដាច់បំផុត
ចុចអាន៖ តារាថៃ ៥ រូប សុទ្ធតែធ្លាប់ត្រូវចោរលួចទ្រព្យសម្បត្តិមានតម្លៃវាល់លាន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?