Connect with us

ជីវិតកម្សាន្ដ

សឿ សុធា​រ៉ា ​ត្អូញត្អែរ​ថា​គ្មាន​ស្នេហា​ស្មោះ​និង​ភា​ពកក់ក្តៅ​​

បានផុស

នៅ

​ជាថ្មី​ម្តង​ទៀត​តារា​ស​ម្តែង​ពូកែ​សម្រក់​ទឹកភ្នែក​អ្នកនាង​សឿ សុធា​រ៉ា​ ពេលនេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​កើតមាន​មន្ទិលសង្ស័យ​​​គ្រប់គ្នា ​ស្រប​ពេល​​មួ​យរយៈ​ចុងក្រោយ​នេះ ​នាង​តែងតែ​រៀបរាប់​បញ្ចេញ​សារ​ប្លែកៗ​ហាក់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ប្រៀប​ដូច​កំពុង​ជួប​វិបត្តិ​ផ្លូវចិត្ត ​ឬ​បែក​បាក់​ស្នេ​ហា​ជាមួយ​ស្វាមី​លោក សា​ពូន មី​ដាដា ។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​ហេតុផល​មួ​យចំនួន​ដែល​ត្រូវបាន​អ្នកនាង សឿ សុធា​រ៉ា​ បានបង្ហាញ​ឡើង​នេះ​ហើយ​ទើប​បច្ចុប្បន្ន​ចម្ងល់​ទាំងនោះ​​ ​ធ្វើ​ឲ្យ​មានការចាប់អារម្មណ៍ ​និង​រង់​ចាំ​មើល​ការ​ចេញមុខ​​បកស្រាយ​ពី​សំណាក់​តារា​ស​ម្តែង​ស្រី​អ្នកនាង សឿ សុធា​រ៉ា និង​ស្វាមី​លោក សា​ពូន មីដាដា​ ថា​សាច់​រឿង​នេះ នឹង​ប្រែក្លាយ​ទៅជា​យ៉ាងណា​?​​ ​ដោយហេតុថា ​កន្លង​មក ​គូស្នេហ៍​នេះ តែងតែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ និង​ស្និទ្ធស្នាល​គ្នា​ខ្លាំង​គួរ​ឲ្យ​សរសើរ​បំផុត​។​

យ៉ាងណាមិញ​ខណៈដែល​ម​ន្ទិ​ល​មួយចំនួន​មិនទាន់​ត្រូវបាន​ស្រាយ​បំភ្លឺ​ផង​ ក៏​ស្រាប់តែ​ថ្មីៗ​នេះ ​តារា​ស្រី​អ្នកនាង សឿ​ សុធា​រ៉ា​ បាន​ថ្លែង​រៀបរាប់​ដោយមាន​ខ្លឹមសារ​បង្ហាញ​ពី​ការមិន​សប្បាយចិត្ត​ប្រៀប​ដូចជា​មនុស្ស​ដែល​កំពុងមាន​វិបត្តិ​ផ្លូវចិត្ត​ដែល​ហ៊ុំ​ចាក់ស្រេះ​ព័ទ្ធជុំវិញ​ខ្លួន​ទៅវិញ។​

ជា​ក់ស្តែង​អ្នកនាង សឿ សុធា​រ៉ា បាន​រៀបរាប់​កាលពី​ថ្មីៗ​នេះ​ថា​ អស់​មាន​អ្នក​ស្រលាញ់​ គ្មាន​ស្នេហា​ស្មោះ គ្មាន​ភាពកក់ក្តៅ មានតែ​ការឈឺចាប់​……​ជីវិត​ហាក់​គ្មាន​ន័យ យល់​តែ​សោកា Why?​។​

តាមរយៈ​សំណេរ​លើកឡើង​របស់​អ្នកនាង សឿ សុធា​រ៉ា​ នេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នកគាំទ្រ​មួយ​ចំនួន​បញ្ចេញ​ជា​ចម្ងល់​ហើយ​ផ្ញើ​សារ​សួរនាំ​គ្រប់គ្នា​ ប៉ុន្តែ​ជា​ចម្លើយ​មិន​ត្រូវ​បា​ន​តារា​ស្រី​រូបនេះ ​បញ្ជាក់ប្រាប់​នៅឡើយ​ទេ​។​

កម្ពុជា​ថ្មី​ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា​ ឆ្នាំ​២០២១​នេះ ​មិនទាន់​អាច​ស្វែងរក​ការបកស្រាយ​ពី​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា​ បាន​នៅ​ឡើយ​ទេ​ ​​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម