Connect with us

ជីវិតកម្សាន្ដ

Kris Wu នឹងត្រូវចាក់សារធាតុគីមីទប់ស្កាត់ចំណង់ផ្លូវភេទ ក្រោយចេញពីពន្ធនាគារ ១៣ ឆ្នាំ

បានផុស

នៅ

Kris Wu អតីតសមាជិក EXO ត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ ឆ្នាំពីបទរំលោភសេពសន្ថវៈ ហើយលោកអាចនឹងត្រូវចាក់សារធាតុគីមីទប់ស្កាត់ចំណង់ផ្លូវភេទ នៅពេលនិរទេសត្រលប់មកប្រទេសកាណាដាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងចាក់សារធាតុគីមីការបង្រ្កាបចំណង់ផ្លូវភេទ ដោយបង្ខំការចាក់ថ្នាំឫអរម៉ូនទៅក្នុងអ្នកប្រព្រឹត្តិបទល្មីសផ្លូវភេទ ដែលកាណាដាគឺជាប្រទេសដែលអនុវត្តយ៉ាងសកម្មនូវច្បាប់នៃការ ចាក់ជាតិគីមីកុំឲ្យចំណង់ផ្លូវភេទ មានលើអ្នកប្រព្រឹត្តិបទល្មើសរំលោភសេពសន្ថវៈ។

ជាមួយគ្នានេះ Kris Wu ជាពលរដ្ឋកាណាដានឹងត្រូវនិរទេសត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីជាប់គុក ១៣ឆ្នាំក្នុងប្រទេសចិន ជាលទ្ធផលការរំពឹងទុក Kris Wu អាចនឹងទទួលរងនូវការចាក់សារធាតុគីមីកុំឲ្យមានចំណង់ផ្លូវភេទ នៅក្នុងប្រទេសកាណាដាសម្រាប់ជនល្មើសផ្លូវភេទ ដើម្បី​ធ្វើ​តាម​នីតិវិធី​ស្តង់ដារ​នៃច្បាប់របស់​កាណាដា​សម្រាប់​អ្នក​ប្រព្រឹត្ត​បទល្មើសរំលោភសេពសន្ថវៈ។

យ៉ាងណាមិញ ការចាក់ជាតិគីមីគឺជានីតិវិធីស្តង់ដារមួយនៃប្រទេសកាណាសម្រាប់ជនល្មើស​ប្រព្រឹត្ត​បទល្មើសរំលោភសេពសន្ថវៈ នៅក្នុងប្រទេសកាណាដា ហើយវាជាដំណើរការវេជ្ជសាស្ត្រ នៃការចាក់ថ្នាំ ឬថ្នាំអរម៉ូន ដើម្បីទប់ស្កាត់ចំណង់ផ្លូវភេទដោយបង្ខំ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Kim Sung Joo និង Sooyoung សមាជិកក្រុម SNSD នឹងធ្វើជាពិធីករកម្មវិធី MBC Drama Awards 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម