ជីវិតកម្សាន្ដ
ពិធីករ ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ ខែ
ពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ១០ ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ តាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមប្រភពព័ត៌មានដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក San prum។

ប្រភពបានបន្តថា ក្នុងនោះដែរតុលាការក៏បង្គាប់ឲ្យ ឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្ដឹងឈ្មោះ គាន ណារិត ចំនួន ៦០ លានរៀល នៅពេលសាលក្រមនេះចូលស្ថាពរ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីកំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈកាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយទុកសិទ្ធិឲ្យប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

តុលាការបានទទួលបណ្ដឹងតាមដីកាបញ្ជូនរឿងមកជម្រះផ្ទាល់ លេខ ១០១ អ.យ. ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបញ្ជូនជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មកជំនុំជម្រះផ្ទាល់ ពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

ទាក់ទងព័ត៌មានខាងលើនេះ កម្ពុជាថ្មី នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២២ នេះ មិនទាន់អាចទាក់ទង ដើម្បីសុំការបកស្រាយពីតារាប្រុសលោក ប៉ែន ចំរុង បាននៅឡើយទេ ជុំវិញព័ត៌មានដ៏រសើបនេះ។ សង្ឃឹមថា នឹងមានការចេញមុខបំភ្លឺពីសាមីខ្លួនលោក ប៉ែន ចំរុង ឆាប់ៗនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ