ជីវិតកម្សាន្ដ
សូមចូលរួមរំលែកទុក្ខ! ឈិន ម៉ានិច្ច ជួបទុក្ខធំឪពុកជាទីស្រលាញ់ទទួលមរណភាព
តារាចម្រៀងវ័យក្មេងកញ្ញា ឈិន ម៉ានិច្ច និងក្រុមគ្រួសារ ពេលនេះកំពុងជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ខណៈលោកឪពុកជាទីស្រលាញ់របស់នាង បានទទួលមរណភាពទាំងអាល័យ ដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ។
ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងកញ្ញា ឈិន ម៉ានិច្ច កាលពីល្ងាចថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ បានផ្លាស់ប្ដូរប្រូហ្វាល់បង្ហាញពីការកាន់ទុក្ខលោកឪពុកជាទីស្រលាញ់ដោយភ្ជាប់ជាមួយនឹងសាររៀបរាប់ដ៏សោកសៅយ៉ាងពន់ពេកដូច្នេះថា «ប៉ា កូនទៅផ្ទះយើងវិញហើយ»។
ចំពោះដំណឹង នៃមរណទុក្ខដ៏ក្រៀមក្រំនេះ បានធ្វើឲ្យមហាជន និងអ្នកសិល្បៈរួមអាជីពជាច្រើន សម្ដែងការចូលរួមសោកស្ដាយ និងរំលែកទុក្ខដ៏សោកសៅនេះជាមួយកញ្ញា ឈិន ម៉ានិច្ច និង ក្រុមគ្រួសារ។ យ៉ាងណាមិញតារាស្រី ឈិន ម៉ានិច្ច មិនបានបញ្ជាក់ថា លោកឪពុករបស់នាងទទួលមរណភាពដោយសារជំងឺអ្វីឡើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
សន្តិសុខសង្គម២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់