Connect with us

ជីវិតកម្សាន្ដ

សុភាពបុរសពិតៗ! Messi ខ្លាចចិត្តប្រពន្ធខ្លាំង សូម្បីរឿងតូចតាចមួយនេះ   

បានផុស

នៅ

ក្រោយពីទទួលជ័យជម្នះ​ក្នុងការប្រកួត​ World Cup 2022 ជាបន្តបន្ទាប់ Messi ត្រូវបានអ្នកគាំទ្រអបអរសាទរយ៉ាងសន្ធឹកសន្ធាប់ និងនាំគ្នាបញ្ចេញមតិ (Comment) សរសើរមិនដាច់ពីមាត់លើសមត្ថភាព ក៏ដូចជាភាពស្រស់សង្ហារបស់លោក ប៉ុន្តែតារាបាល់ទាត់វ័យ ៣៥ឆ្នាំរូបនេះបែរជាប្រាប់​មិត្ត​រួម​ក្រុម​កុំ​ឱ្យ​អាន​មតិ​សរសើរ​ ​ព្រោះលោកខ្លាច​ប្រពន្ធមិនសប្បាយចិត្ត។ សកម្មភាពរបស់កំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះ បានធ្វើឲ្យមហាជនរំភើបចិត្ត និងនាំគ្នានិយាយលេងថា Messi ចេះខ្លាចចិត្តប្រពន្ធដូចគេដូចឯងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ កីឡាករ Messi បានជជែកផ្ទាល់ជាមួយអតីតមិត្តរួមក្រុមអាហ្សង់ទីន អតីតខ្សែប្រយុទ្ធ Sergio Aguero ។ Aguero បានចូលនិវត្តន៍ កាលពីឆ្នាំមុន ដោយសារគាត់មានបញ្ហាចង្វាក់បេះដូង។ នៅលើការផ្សាយផ្ទាល់ (Live) មិត្តជិតស្និទ្ធទាំងពីរនាក់បានសន្ទនាគ្នាយ៉ាងកក់ក្តៅ និងសប្បាយរីករាយជុំវិញប្រធានបទបាល់ទាត់ ព្រមទាំងជីវិតរស់នៅបច្ចុប្បន្នរបស់ពួកគេ។

ក្នុងអំឡុងពេលសន្ទនា អ្នកទាំងពីរបានចែករំលែករឿងរ៉ាវគួរឱ្យអស់សំណើចមួយចំនួន និងគួរឱ្យចាប់អារម្មណ៍អំពីគ្នាទៅវិញទៅមក។ ក្នុងចំណោមរឿងទាំងនោះ អ្នកគាំទ្របានកត់សម្គាល់ជាពិសេស នៅពេលដែលកំពូលតារាអាហ្សង់ទីនបានបង្ហាញការក្រែងចិត្តចំពោះប្រពន្ធ នៅលើការផ្សាយបន្តផ្ទាល់។

នៅលើការផ្សាយផ្ទាល់ ពួកគេបានទទួលការឆ្លើយឆ្លង និងការចូលមើលយ៉ាងច្រើនពីអ្នកគាំទ្រទូទាំងពិភពលោក ព្រោះភាពទាក់ទាញទស្សនិកជនភាគច្រើនគឺដោយសារតែរូបរាងរបស់ Lionel Messi ។ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិសរសើរពីភាពសង្ហា និងភាពជាបុរសរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន ហើយពេលនោះ Aguero បានអានមតិសរសើរឮៗដើម្បីឱ្យអតីតមិត្តរួមក្រុមស្តាប់។ ភ្លាមៗឪពុកកូនបីរូបនេះ បានអង្វរអតីតមិត្តរួមក្រុមឱ្យឈប់អាន ដោយលោកនិយាយថា “កុំអានមតិទាំងនោះអី បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវប្រពន្ធប្រចណ្ឌ”។

អាកប្បកិរិយារបស់ Messi បានបង្ហាញយ៉ាងច្បាស់ថា លោកជាមនុស្សម្នាក់ដែលក្រែងចិត្តប្រពន្ធខ្លាំង ព្រោះមិនចង់ឱ្យប្រពន្ធអាក់អន់ចិត្ត សូម្បីរឿងតូចតាចក៏ដោយ ហើយអាកប្បកិរិយានេះរឹតតែធ្វើឱ្យហ្វេនស្រឡាញ់គាំទ្រតារាបាល់ទាត់រូបនេះ កាន់តែខ្លាំងទ្វេដង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជីវិតដ៏ប្រណិតរបស់ Messi តារាបាល់ទាត់រកចំណូលច្រើនជាងគេក្នុងពិភពលោក

ចុចអាន៖ ថ្ងៃមុន ព័រទុយហ្គាល់ ឈ្នះស្វីសពិតមែន តែមិត្តស្រី Ronaldo បែរជាបន្ទោសគ្រូបង្វឹកចាស់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម