ជីវិតកម្សាន្ដ
គ្រូទាយល្បីឈ្មោះម្នាក់ ទស្សន៍ទាយថា Pinky អស់គ្រោះ ទាល់តែផុតថ្ងៃទី១៥ ខែមករា ឆ្នាំក្រោយ
បន្ទាប់ពី Pinky Savika ចេញក្រៅឃុំបណ្ដោះអាសន្ន និងកំពុងគ្មានការងារធ្វើ គ្មានចំណូលចិញ្ចឹមខ្លួន ព្រមទាំងគ្មានផ្ទះស្នាក់អាស្រ័យផងនោះ គ្រូទាយល្បីឈ្មោះម្នាក់ ប្រចាំប្រទេសថៃ បានទស្សន៍ទាយឱ្យតារាស្រីរូបនេះថា នាងនឹងអស់គ្រោះអស់ចង្រៃ រហូតទាល់តែផុតថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

កាលពីពេលថ្មីៗនេះ លោក Meen Atthaphon គ្រូទាយដ៏ល្បីល្បាញ និងជាអ្នកជំនាញខាងហុងស៊ុយ បានប្រាប់សារព័ត៌មាន Thairath Online ថា ចំពោះការវិភាគនៃហោរាសាស្ត្ររបស់ Pinky Savika បង្ហាញថា បន្ទាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នាងនឹងទទួលបានសំណាងល្អមកវិញ ព្រោះការងារនឹងចូលមករកនាងយ៉ាងពេញបរិបូរណ៍ ជាពិសេសក្នុងវិស័យកម្សាន្តនាងនឹងរះចែងចាំងប្រៀបបាននឹងផ្កាយព្រឹកដូច្នោះដែរ។ ចំណែកហិរញ្ញនឹងហូរចូលដូចទឹកម្តងទៀត ប៉ុន្តែបើមិនសន្សំ វានឹងរលាយទៅវិញមិនខាន។

បន្ថែមពីលើនេះ លោក Meen Atthaphon បានប្រាប់ទៀតថា Pinky នឹងកាន់តែលេចធ្លោនៅចន្លោះឆ្នាំ២០២៣-២០២៥ ព្រោះរាសីរបស់នាងនឹងឡើងខ្ពស់ក្នុងរវាង ៣ឆ្នាំនេះ ។
យ៉ាងណាមិញ ការទស្សន៍ទាយនេះពិតឬមិនពិត ហើយអាចជឿជាក់បានកម្រិតណា មានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិធីករម្នាក់ ទម្លាយថា Pinky គ្មានផ្ទះនៅទេ ពេលនេះកំពុងជ្រកកោនក្នុងព្រះវិហារអ៊ីស្លាម
ចុចអាន៖ អ្នកលេងអ៊ីនធឺណិតស្រឡាំងកាំង ក្រោយ Janie ទម្លាយអាថ៌កំបាំងសម្រកទម្ងន់របស់នាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់