ជីវិតកម្សាន្ដ
តារាអន្តរជាតិ ១០ រូប ល្បីខាងអសីលធម៌ប្រចាំតារាងឆ្នាំ ២០២២
ព្រឹត្តិការណ៍តារាល្បីៗជួបជាមួយអ្នកគាំទ្រមានការសប្បាយ និងបញ្ហាគួបផ្សំសព្វគ្រប់បែបយ៉ាង អ្នកខ្លះជួបហើយសប្បាយចិត្តក្លាយជាការចងចាំល្អៗ ខ្លះទៀតជួបបែរជាបានជម្លោះនឹងគ្នាទៅវិញ។ យោងតាមមតិសម្លេងអ្នកគាំទ្រ យើងស្រង់បានឈ្មោះតារាអសីលធម៌ ១០ដួងរួមមាន៖
១. Chevy Chase ទះកំភ្លៀងអ្នកគាំទ្រ
តារាកំប្លែង Rob Huebel ជាអ្នកគាំទ្រ Chevy Chase ផ្កាប់មុខ ដូច្នេះក្នុងកម្មវិធីមួយគាត់ក៏សម្រេចចិត្តដើរទៅរាក់ទាក់និមិត្តរូបរបស់គាត់។ សំណាងមិនល្អ Chevy Chase បានទះគាត់មួយកំភ្លៀងព្រោះតែនិយាយកាត់ការសន្ទនាផ្សេងទៀត។ យ៉ាងណាក្ដី Rob មិនខឹង Chevy ទេ មានតែរំភើបចិត្តថែម។

២. Sandra Bullock ស្រែកដាក់អ្នកគាំទ្រពិការ
ស្ត្រីម្នាក់ឈ្មោះ Denise Kodes បញ្ជាក់ប្រាប់ថា ពេលនោះមានអ្នកគាំទ្រជាបុរសពិការម្នាក់ព្យាយាមយកហត្ថលេខាពី Sandra ហើយត្រូវ Sandra ស្រែកដាក់កាត់មុខ Denise។

៣. Adam Levine ថាអ្នកគាំទ្រមុខអាក្រក់ “ugly chick”
មានព្រឹត្តិការណ៍មិនតិចទេដែល Adam បង្ហាញអាកប្បកិរិយាស្អប់អ្នកគាំទ្រមិនស្អាត។ កាលនោះមាននារីម្នាក់ចូលទៅសុំហត្ថលេខាគាត់ ហើយត្រូវផ្លែផ្កាមួយម៉ាត់ថា “អត់ចុះហត្ថលេខាឲ្យស្រីមុខអាក្រក់ទេ”។

៤. Sean Penn បោកទូរស័ព្ទអ្នកគាំទ្រចោល
គេប្រទះឃើញ Sean ស្រែកសម្លុតបុរសម្នាក់នៅជាន់ផ្ទាល់ដីអូតែលមួយកន្លែង បន្ទាប់ពីបុរសនោះលួចថតរូបគាត់។ Sean សួរថាមុខគាត់ដូចសត្វក្នុងសួនឬអត់ បន្ទាប់មកក៏បោកទូរស័ព្ទចោលទៅ។

៥. Jared Leto ធ្វើម្រាមកណ្ដាល
រឿងនេះកើតឡើងពេលក្រុមតន្ត្រី Leto ទៅសម្ដែងក្នុងប្រទេសប្រេស៉ីល កំពុងតែសប្បាយ Leto ឲ្យអ្នកគាំទ្រច្រៀងតាមស្រាប់តែមានអ្នកគាំទ្រម្នាក់មិនចាំទំនុកច្រៀង គាត់មិនពេញចិត្តជាខ្លាំងរួចលើកដៃកណ្ដាលដាក់។

៦. Tom Cruise ចង់ដេញភ្ញៀវចេញពីអូតែលទាំងអស់
Tom ចង់ឲ្យមួយអូតែលមានតែគាត់ម្នាក់ព្រោះចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះ ប៉ុន្តែអ្នកគ្រប់គ្រប់បដិសេធសំណើររបស់គាត់។ ក្រោយមក Tom កម្មង់ឲ្យគេលើកអាហារដាក់នាវាឯកជនផ្ទាល់ខ្លួនយ៉ាងឌឺ។

៧. Ariana Grande មិនរីករាយនឹងទទួលអ្នកគាំទ្រ
អាកប្បកិរិយាមិនសមរម្យចេញពី Ariana មិនមែនជាលើកទីមួយទេ។ ក្នុងឆ្នាំ ២០១៤ Dan O’Connor បានធ្វើការបង្ហោះអំពីភាពឈ្លើយរបស់ Ariana ចំពោះកូនស្រីទាំងពីររបស់គាត់។ Jan និង Kelly ជាអ្នកឈ្នះក្នុងការប្រកួតគូររូប Ariana ប៉ុន្តែមើលទៅនាងមិនសូវពេញចិត្តអ្នកទាំងពីរសោះ ថែមទាំងមិនញញឹមដាក់ទៀតផង។

៨. Rihanna Bully អ្នកគាំទ្រតាមបណ្ដាញសង្គម
Rihanna សើចចំអកក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ឈ្មោះ Alexis Carter ដែលស្លៀករ៉ូបស្រដៀងគ្នានឹងរបស់ខ្លួនដោយផុសរូបដូចគ្នានិងចំណងជើងបន្ថែមថា “IG and Real life ” ។

៩. Demi Lovato ថាគាំទ្រធាត់
បញ្ហានេះកើតឡើងពេលជួបសំណេះសំណាលជាមួយអ្នកនិពន្ធបទចម្រៀង និងជាតារាសម្ដែងដ៏ល្បី។ ជនរងគ្រោះបានបញ្ជាក់ថា Demi និយាយឲ្យនាងពេលសុំថតរូប។

១០. Tobey Maguire ឲ្យលុយអ្នកគាំទ្រដើម្បីព្រុសដូចភេទុកជាការកម្សាន្ត
តួបុរសពីងពាងរូបនេះធ្លាប់ឲ្យប្រាក់នារីម្នាក់ឈ្មោះ Molly Bloom ១ពាន់ដុល្លារដើម្បីព្រុសដូចភេ តែត្រូវនាងបដិសេធ មិនតែប៉ុណ្ណោះគាត់បន្ថែមទៀតថា “ក្លាយជាអ្នកមានហើយមែន បានមិនព្រុសយកលុយ”។

ក្នុងនាមជានិមិត្តរូបមហាជន ទោះបីជាហត់យ៉ាងណាក៏ដោយទង្វើអសីលធម៌មិនគួរកើតមានឡើងទាល់តែសោះជាពិសេសចំពោះអ្នកគាំទ្រ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ តារាហូលីវូដ ១០ ដួង ធ្លាប់ក្រដុនដាប ទម្រាំមានទ្រព្យមហាសាលដល់សព្វថ្ងៃនេះ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល