ជីវិតកម្សាន្ដ
នាយ ចឺម ទម្លាយរូបថត Prewedding ក្រោយប្រកាសថា ២ឆ្នាំទៀតម្តាយឲ្យការប្រពន្ធ
តារាចម្រៀងវ័យក្មេងដែលត្រូវបានអ្នកគាំទ្រមួយចំនួនចាត់ទុកថាជាបុរសព្រាន គឺនាយ ចឺម កាលពីថ្មីៗនេះបានប្រកាសដំណឹងយ៉ាងភ្ញាក់ផ្អើលដោយបានបញ្ជាក់ថា អំឡុងពេល២ឆ្នាំទៀតម្តាយឲ្យរៀបការប្រពន្ធនោះពេលនេះក៏ស្រាប់តែទម្លាយរូបថត Prewedding ជាមួយនារីស្រស់ស្អាតម្នាក់បង្កការភ្ញាក់ផ្អើលជាថ្មី។

រូបភាពដែលត្រូវបានតារាចម្រៀងនាយ ចឺម បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននោះមិនត្រឹមតែធ្វើឲ្យមានការចាប់អារម្មណ៍នោះទេក៏មានការលើកឡើងថា ពេលនេះនាយ ចឺម ហាក់កំពុងបង្ហាញតម្រុយកាន់តែច្បាស់អំពីរឿងរៀបការប្រពន្ធ ខណ:កន្លងមកតារប្រុសរូបនេះបានបរាជ័យស្នេហាចំនួន៤ដងរួចមកហើយ។ បញ្ហានេះក៏មានការរិះគន់ខ្លះៗពីមហាជនថា នាយ ចឺម ជាតារាសម្បូរស្រីច្រើនដែលមិនដឹងច្បាស់មួយណាឲ្យប្រាកដទេ។

យ៉ាងណាមិញទើបតែប្រកាសខ្លឹមសារថា «អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា២ឆ្នាំទៀតគាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន» នេះមិនទាន់បានប៉ុន្មានផងស្រាប់តែមុននេះនាយ ចឺម បានបង្ហោះរូបភាព Preweddingជាមួយនារីម្នាក់ដោយលើកឡើងថា « ដំណឹងល្អឆាប់ៗនេះហើយបាទ ត្រៀមតែលុយចងដៃទៅបងប្អូនទាំងអស់គ្នា»។
បន្ទាប់ពីឃើញតារាប្រុសនាយ ចឺម បង្ហាញរូបភាព PreWeedingជាមួយនារីរូបស្រស់ខាងលើ និងភ្ជាប់ជាមួយសំណេរដ៏ចាក់ដោតបែបនេះ គឺអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រមួយចំនួនទៀតបានបង្ហាញការចូលរួមអបអរផងដែរ ។

គួរបញ្ជាក់ថា លោក សុខ មេសា ហៅនាយ ចឺម ដែលជាតារាចម្រៀងវ័យក្មេងសម្លេងបានបើនិយាយពីរឿងស្នេហាគិតមកដល់ពេលនេះលោកបានឆ្លងកាត់ការបែកបាក់សង្សាចំនួន៤នាក់មកហើយដែលនារីទាំងនោះសុទ្ធសឹងតែស្រីស្អាតក្នុងចង្កោមសិល្ប:ដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា