ជីវិតកម្សាន្ដ
ប៉ូលិសកំពុងត្រៀមដីកាកោះហៅតារាសម្ដែង Baifern Pimchanok
ប៉ូលិសគ្រោងនឹងចេញដីកាកោះហៅតារាសម្ដែង Baifern Pimchanok បន្ទាប់ពីរកឃើញថា នាងទន្ទ្រានព្រៃបម្រុង ក្នុងខេត្តណាន ខណៈមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលត្រៀមចេញដីកាកោះហៅតារាសម្ដែងល្បីឈ្មោះ Baifern Pimchanok មកផ្តល់សក្ខីកម្មជាបន្ទាន់ លើការពិនិត្យកន្លែងស្នាក់នៅរបស់នាងកាលពីកន្លងទៅនេះ ដែលស្ថិតក្នុងរមណីយដ្ឋានប្រណីតមួយនៅភូមិសាបាន នៅតំបន់ទេសចរណ៍សាផាន-បូក្លឿ ស្រុកបូក្លឿ ខេត្តណាន ដែលបានបានទន្ទ្រានយកដីព្រៃបម្រុងជាតិ Doi Phu Kha និងព្រៃ Pha Daeng។

មូលហេតុដែលប៉ូលិសកោះហៅ Baifern Pimchanok ព្រោះនាងជាប់ពាក់ព័ន្ធនឹងតំបន់ហាមឃាត់ ដែលធ្លាប់ថតបង្ហោះលើបណ្ដាញសង្គមកន្លងមក។ ជាពិសេតំបន់នេះបានប្រកាសហាមឃាត់ជនណាម្នាក់ មិនឲ្យចូលទៅ ឬធ្វើសកម្មភាពណាមួយឡើយ។ ប៉ុន្តែប្រតិបត្តិកររមណីយដ្ឋានមិនអើពើទេ បានបំពានសេចក្តីប្រកាស នៅតែបើកសម្រាប់ភ្ញៀវទេសចរ ការផ្តល់សេវាកក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយប្រើឈ្មោះបុគ្គលល្បី ដើម្បីក្លែងបន្លំ និងបង្កើតភាពជឿជាក់។

ឧត្តមសេនីយ Piyapan Pattarapongsin ស្នងការនគរបាលខេត្តណាន បានឲ្យដឹងថា ពីករណីនេះ មានរូបភាពមួយ ដែលប្រើក្នុងការផ្សាយពាណិជ្ជកម្ម ដែលតារាស្រី Baifern បានស្នាក់នៅកន្លែងខុសច្បាប់រហូតឈានចេញចេញដីកាកោះហៅ Baifern សុំឲ្យនាងបកស្រាយ ថាតើមានការពាក់ព័ន្ធនឹងចលនាទន្ទ្រានយកដីព្រៃបម្រុងឬអត់។

ទោះយ៉ាងណា វាស្ថិតនៅក្នុងការពង្រីកលទ្ធផល ដើម្បីស្វែងរកការទាក់ទងនឹងអ្នកនៅពីក្រោយខ្នង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ ប្រសិនបើរកឃើញថា Baifern ពិតជាបានជួយផ្សាយពាណិជ្ជកម្មនេះតាមរយៈរូបភាពមែន នាងអាចនឹងមានទោសទៅតាមច្បាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតស្រឡាំងកាំង ក្រោយ Janie ទម្លាយអាថ៌កំបាំងសម្រកទម្ងន់របស់នាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ