ជីវិតកម្សាន្ដ
ពេជ្រ ថៃ ក្រោយបញ្ចប់ការប្រឡងបាក់ឌុបភ្លាម សម្រុកឡើងឆាកតន្ត្រី
តារាចម្រៀងវ័យក្មេង និងជាម្ចាស់ជយលាភី កម្មវិធីប្រឡង The Voice Kid Cambodia រដូវកាលទី ១ ពេជ្រ ថៃ ថ្មីៗនេះទើបលេចវត្តមានចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ក្នុងសម័យប្រឡងថ្ងៃទី ០៥ និងទី០៦ ខែធ្នូ ឆ្នាំ ២០២២ នេះ។
ការបង្ហាញវត្តមានប្រឡងបាក់ឌុបពីសំណាក់តារាចម្រៀងមាឌល្អិត ពេជ្រ ថៃ នោះ មិនត្រឹមតែធ្វើឲ្យមហាជនចាប់អារម្មណ៍នោះទេ ថែមទាំងមានការផ្ញើសារលើកទឹកចិត្ត និងជូនពរគ្រប់ៗគ្នាឲ្យតារាវ័យក្មេងរួបនេះ ព្រមទាំងបេក្ខជនដទៃទៀត ទទួលបានជោគជ័យ និងលទ្ធផលល្អដូចគ្នា។
បើចាប់អារម្មណ៍អំឡុងមុនពេលប្រឡងបាក់ឌុបប្រហែល ១ សប្ដាហ៍ ពោលគឺនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ពេជ្រ ថៃ ក៏បានប្រកាសពីដំណឹង នៃការត្រៀមខ្លួនចូលប្រឡងបាក់ឌុបនេះផងដែរ។
ក្នុងនោះ ពេជ្រ ថៃ ថែមទាំងជូនដំណឹងពីការបដិសេធមិនទទួលរាល់ការហៅតាមបណ្ដាកម្មវិធីមួយចំនួនរហូតដល់ថ្ងៃបញ្ចប់ការប្រឡងបាក់ឌុប។
ជាក់ស្ដែងមិនខុសពីការសន្យានោះទេ ក្រោយបញ្ចប់ការប្រឡងបាក់ឌុបមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ ពេជ្រ ថៃ លេចវត្តមាននៅលើឆាកតន្ត្រីភ្លាម ដែលការបង្ហាញខ្លួននេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ។ ដោយសារការគាំទ្រនេះ ត្រូវបាន ពេជ្រ ថៃ បញ្ជាក់ដោយក្ដីរីករាយទៅកាន់អ្នកគាំទ្រថា សូមអរគុណដល់ពុកម៉ែបងប្អូនអ្នកខេត្តសៀមរាប សម្រាប់ការគាំទ្រយ៉ាងច្រើនកុះករ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច