ជីវិតកម្សាន្ដ
ទស្សនារូបភាពស្អាតៗនៅក្នុងពិធីមង្គលការ Jiyeon សមាជិកក្រុម T-ara
តារាចម្រៀង Jiyeon សមាជិកក្រុមនារីកូរ៉េ T-ara បានចូលរោងការហើយ ជាមួយអ្នកកីឡាករវាយកូនគោលកូរ៉េខាងត្បូងលោក Hwang Jae-gyun កាលពីថ្ងៃទី១០ ខែធ្នូ ដែលពិធីសិរីមង្គលនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Shilla ដ៏បំផុតនៅក្នុងទីក្រុងសេអ៊ូល។

ក្នុងនោះដែរ មិត្តភក្តិល្បីៗរបស់កូនក្រមុំរួមមាន តារាចម្រៀង IU តារាចម្រៀង Min-ho សមាជិកក្រុម SHINee តារាចម្រៀង Dong-hae សមាជិកក្រុម Super Junior និងតារាចម្រៀង Jin សមាជិកក្រុម BTS ត្រូវបានប្រទះឃើញនៅក្នុងពិធីមង្គលការនេះ។

ជាមួយគ្នានោះ IU ដែលមិត្តសម្លាញ់ជិតស្និទ្ធរបស់កូនក្រមុំ បានច្រៀងចម្រៀងបទ Blueming ជូនគូស្វាមីភរិយាថ្មោងថ្មី ធ្វើឱ្យកូនក្រមុំរំភើបដល់ស្រក់ទឹកភ្នែក។

គួររំលឹកថា Jiyeon បានលាតត្រដាងពីទំនាក់ទំនងស្នេហារបស់នាងជាមួយកីឡាករវ័យ ៣៥ ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០២២នេះឯង ជាមួយនឹងសំបុត្រសរសេរដោយដៃមួយសន្លឹក។ ដោយភ្ជាប់ជាមួយរូបថតដែលថតជាមួយ Hwang នាងបានសរសេរថា “ខ្ញុំបានសម្រេចចិត្តរៀបការជាមួយមិត្តយល់ចិត្តម្នាក់ដែលកាន់ដៃខ្ញុំយ៉ាងរឹងមាំ និងជួយខ្ញុំនៅពេលដែលខ្ញុំជួបការលំបាក”។
សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម!





















ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រូទាយល្បីឈ្មោះម្នាក់ ទស្សន៍ទាយថា Pinky អស់គ្រោះ ទាល់តែផុតថ្ងៃទី១៥ ខែមករា ឆ្នាំក្រោយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់