ជីវិតកម្សាន្ដ
តារាកំប្លែងស្រីពៅ ជួបទុក្ខធំម្តាយជាទីស្រលាញ់ទទួលមរណភាព
តារាកំប្លែងស្រីពៅ និងក្រុមគ្រួសារ ពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំនិងសោកសៅ ខណ:ដែលអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ។
ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់មិត្តភក្តិរួមអាជីពសិល្ប: អ៊ុក ដារ៉េត បានរៀបរាប់ឲ្យដឹងថា ថ្ងៃនេះបង ពៅ មានក្តីទុក្ខសោកដ៏ក្រៀមក្រំព្រោះអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពវេលាម៉ោង ១២និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២២ ដោយរោគាពាធ។

ចំណែកឯតារាកំប្លែង ស្រីពៅ មុខឈើ នៅព្រឹកថ្ងៃ ទី១១ខែធ្នូឆ្នាំ២០២២ ក៏បានផ្លាស់ប្តូរប្រូហ្វាល់បង្ហាញពីការកាន់ទុក្ខអ្នកម្តាយជាទីស្រលាញ់ ដោយភ្ជាប់ជាមួយសាររៀបរាប់ដ៏សោកសៅយ៉ាងពន់ពេកដូច្នេះថា«ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២២គ្រួសារខ្ញំមានទុក្ខជាទម្ងន់អ្នកម្តាយនាងខ្ញុំ ប៉ែន ស៊ីហ៊ាង បានលាចាកលោកនៅវេលាម៉ោង ១២:៣០នាទីយប់ ឥឡូវនេះសនឹងបុណ្យធ្វើនៅវត្តស្ទឹងមានជ័យ!»។

ចំពោះដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះបានធ្វើ ឲ្យមហាជននិងអ្នកសិល្ប:រួមអាជីពជាច្រើនសម្តែងការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏សោកសៅនេះជាមួយ ស្រីពៅ មុខឈើ និងក្រុមគ្រួសារផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ