Connect with us

ជីវិតកម្សាន្ដ

មួយឈុតរបស់តួឯកស្រី “ព្រះម៉ែនាគី” ធ្វើឱ្យហ្វេនលង់ស្នេហ៍គ្រប់គ្នា

បានផុស

នៅ

ត្រឹមស្លៀកឈុតសាមញ្ញៗ មិនសិចស៊ីពេក មិនមានគ្រឿងអលង្ការជ្រែកខ្លួន ប៉ុន្តែតួឯកស្រីរឿង “ព្រះម៉ែនាគី” នាង Taew Nathaphon បានធ្វើឱ្យហ្វេនៗលង់ស្នេហ៍មិនតិចនាក់នោះទេ ព្រោះតែតារាស្រីរូបនេះពិតជាស្អាតទាក់ទាញបែបធម្មជាតិ ដោយមិនចាំបាច់កែកុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍របស់កំពូលតារាស្រី Pancake Khemanit កាលពីរាត្រីថ្ងៃទី៩ ខែធ្នូ កន្លងទៅ Taew បានបង្ហាញវត្តមានជាភ្ញៀវកិត្តិយសចូលរូមអបអរសាទរមិត្តរួមអាជីព ជាមួយនឹងតារាប្រុសស្រីល្បីៗជាច្រើនដួងទៀត។

នៅក្នុងកម្មវិធិនេះ Taew គ្រងឈុតពណ៌ត្នោត វែងអូសដី បញ្ចេញសាច់ចំហៀងខ្លួនបន្តិច ពិតជាស្រស់ស្អាតលេចធ្លោ ស្របពេលដែលហ្វេនសរសើរថានាង​មើល​ទៅ​សាមញ្ញ​ តែ​​ Hot មិនធម្មតានោះទេ។ បន្ទាប់រូបថតច្រើនសន្លឹករបស់តួព្រះម៉ែនាគីរូបនេះ បានបង្ហោះនៅ​លើ Instagram ផ្ទាល់ខ្លួន អ្នកគាំទ្រជាច្រើននាក់នាំគ្នាសម្រុកចូល comment សរសើរយ៉ាងព្រោងព្រាត។

សូមទស្សនារូបភាពខាងក្រោម

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទស្សនារូបភាពស្អាតៗនៅក្នុងពិធីមង្គលការ Jiyeon សមាជិកក្រុម T-ara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម