Connect with us

ជីវិតកម្សាន្ដ

អ្នកនាង សេង សុខឃីម សម្រេចកាត់ផ្ដាច់គ្រប់យ៉ាងជាមួយរឿងអតីតកាល

បានផុស

នៅ

គេ​ចាំ​បាន​ថា​អ្នក​មេម៉ាយ​រូប​ស្រស់​អ្នកនាង សេង សុខ​ឃីម កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ទម្លាយ​ជុំវិញ​ការ​បែកបាក់​ស្នេហា​ជាមួយ​អតីត​សង្សារ​តារា​ចម្រៀង​វ័យក្មេង​នាយ ចឺម បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ដំណឹង នៃ​ការ​បែកបាក់​នេះ​គេ​ឃើញ​អ្នកនាង សេង សុខ​ឃីម តែង​ទម្លាយ​សារ​ចេញពី​ចិត្ត​ជា​បន្តបន្ទាប់។ ដោយឡែក​ស្រាប់តែ​មុន​នេះ អ្នកនាង សេង សុ​ឃីម បាន​ប្រកាស​សម្រេច​កាត់​ផ្តាច់​គ្រប់​យ៉ាង​ចែក​ជា​ពីរ​ជុំវិញ​រឿងរ៉ាវ​អតីតកាល​ដែល​អ្នកគាំទ្រ​យល់​ថា រឿង​អតីតកាល​ជាមួយ​តារា​ចម្រៀង​នាយ ចឺម។ អ្នកនាង សេង សុខ​ឃីម បាន​លើក​ឡើង​ថា លើក​នេះ​គឺ​ខ្ញុំ​សម្រេចចិត្ត​កាត់​ផ្តាច់ ខ្ញុំ និង​អ្នក​គ្រប់យ៉ាង​ចែក​ជា ២ មិនបាច់​ទុក​មុខ​រាប់​គ្នា​ទេ សក់​អ្នកណា​ក្បាល​អ្នក​នឹង មួយ​ជីវិត​នេះ​អ្វី​ដែល​ខ្ញុំ​ស្តាយ​បំផុត​គឺ​ស្គាល់​អ្នកឯង មានតែ​រឿងអាស្រូវ​ខូច​ឈ្មោះ​មិន​ចេះ​ចប់។

អ្នកនាង សេង សុខ​ឃីម បាន​បន្ត​ថា ដាច់ខាត​កុំ​ត្រឡប់​ទៅ​រក​មនុស្ស​ដែល​ធ្វើ​បាបចិត្ត​យើង ហើយ​សុខ​ចិត្ត​បោះបង់ចោល​មនុស្ស​ដែល​តែងតែ​កំដរ តែងតែ​មើលថែ តែងតែ​យល់ចិត្ត តែងតែ​ស្រលាញ់​យើង​ពេល​នេះ កុំ​ត្រឡប់​ទៅ​រក​កន្លែង​ដែល​ឈឺ​នោះ​ម្ដង​ទៀត​អី កុំ​ឲ្យ​ការ​លួងលោម​មួយ​នោះ​អូស​ទាញ​សេចក្ដី​សុខ​យើង​ពេលនេះ កុំ​បោះបង់ចោល​មនុស្ស​បច្ចុប្បន្ន​ដែល​គេ​ល្អ​បំផុត​ដាក់​យើង កុំ​ធ្វើ​បាបចិត្ត​គេ ចូរ​សាង​ក្ដី​ស្រលាញ់ សាង​ក្ដី​ស្មោះត្រង់​ជាមួយ​មនុស្ស​ថ្មី ដើម្បី​ឲ្យ​មនុស្ស​អាត្មានិយម​ម្នាក់​នោះ​ដឹង​ថា ស្ដាយ​យើង​ប៉ុណ្ណា​ដែល​គេ​មិនបាន​មើលថែ​យើង ហើយ​គេ​រឹតតែ​ឈឺចាប់​ពេល​ដែល​ឃើញ​យើង​មិន​អាច​ត្រឡប់។

អ្នក​មេម៉ាយ​រូប​ស្រស់ សេង សុខ​ឃីម បន្ថែម​ទៀត​ថា មនុស្ស​ប្រភេទ​នោះ​ឲ្យ​រស់នៅ​ជាមួយ​នឹង​វិប្បដិសារី​អស់​មួយ​ជីវិត​ក្រោម​ក្ដី​សុខ​របស់​យើង​ចុះ ឲ្យ​គេ​ដឹង​ថា កាលដែល​ធ្វើ​បាបចិត្ត​នរណា​ម្នាក់ ចុង​ក្រោយ​អ្វី​ដែល​ខ្លួនឯង​ទទួល​បាន​គឺ​ការ​ឈឺចាប់។

បងៗ​កុំ​យល់​ច្រឡំ​ថា ខ្ញុំ​នៅ​នឹក នៅ​ស្រលាញ់​គេ មិន​អស់ចិត្ត បញ្ជាក់​គ្មាន​ទៀត​ទេ ក៏​មិន​ចង់​ដឹង​រឿង​ដឹងឮ​អ្វី​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម